​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ មហាសេដ្ឋី​អេ​ឡុន ម៉ាស​កំពុង​ផ្សព្វផ្សាយ​ទឹកអប់​ថ្មី​ខណៈ​បុរស​មាន​ជាង​គេ​បំផុត​លើ​ពិភពលោក​បន្ត​កំណត់ត្រា​នៃ​ការ​ប្រែក្លាយ​អ្វីដែល​ទំនង​ជា​ចាប់ផ្តើម​​ជា​រឿង​លេងសើច​ទៅជា​ផលិតផល​ដែល​គេ​ចង់​បាន​គ្រប់​គ្នា​។​

​លោក​ម៉ា​ស​បាន​ប្រកាស​អំពី​ទឹកអប់​ឈ្មោះ Burnt Hair និង​ពណ៌នា​ថា​ជា “​ក្លិនក្រអូប​មុត​” នៅក្នុង​សារ Twitter កាលពី​ថ្ងៃ​អង្គារ​ទី​១១​តុលា មុន​ពេល​ប្តូរ​ជីវ​ប្រវត្តិ Twitter របស់​គាត់​ទៅជា “​អ្នកលក់​ទឹកអប់​”​។​

​ទំព័រ​ផលិតផល​ដាច់ដោយឡែក​មួយ​ដែល​បង្ហោះ​ដោយ​ក្រុមហ៊ុន​ធ្វើ​ផ្លូវ​រូង​ក្រោម​ដី The Boring របស់​លោក​ម៉ាស បាន​រាយ​បញ្ជី​ទឹកអប់​នេះ​ក្នុងតម្លៃ ១០០ ដុល្លារ​អាម៉េរិក​ក្នុង​មួយ​ដប​ហើយ​លោក​​ម៉ាស​ក្រោយមក​បាន​បង្ហោះ​សារ​ថា ទឹកអប់ ១០.០០០ ដប​ត្រូវ​បាន​លក់​។​

​មហាសេដ្ឋី​រូបនេះ​បាន​និយាយ​នៅក្នុង Tweet កាលពីដើម​ខែ​កញ្ញា​ថា ក្រុមហ៊ុន The Boring នឹង​បញ្ចេញ​ទឹកអប់​សម្រាប់​បុរស ដែល​នឹង​ជួយ​ពួកគេ “​លេចធ្លោ​នៅក្នុង​ចំណោម​ហ្វូងមនុស្ស​”​។​

​សំដៅ​ទៅ​ឈ្មោះ​ត្រកូល​របស់គាត់ លោក​ម៉ាស​បាន​សរសេរ​កាលពី​ថ្ងៃ​អង្គារ​ថា “​ជាមួយ​នឹង​ឈ្មោះ​ដូច​ខ្ញុំ ការ​ចូល​ប្រឡូក​អាជីវកម្ម​គ្រឿងក្រអូប​គឺ​ចៀស​មិន​រួច​ឡើយ​។ យូរ​ហើយ​ម៉េច​ក៏​ខ្ញុំ​មិន​បង្កើត​វា​ឡើង​!?”​។​

​ខណៈ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Tesla រូប​នេះ​មាន​ប្រវត្តិ​ចាប់ផ្តើម​ផលិតផល​ដោយ​ផ្អែក​លើ​រឿង​កំប្លែង​លេងសើច​អ្នកគាំទ្រ​ដ៏​ធំ​របស់​គាត់​បានប្រែក្លាយ​ពួក​វា​ឱ្យទៅ​ជា​វត្ថុ​ដែល​ទទួលបាន​ការចាប់​​អារម្មណ៍​យ៉ាងខ្លាំង​៕

​ទឹកអប់​ម៉ាក Burnt Hair លក់ដាច់​បាន ១០.០០០ ដប​ហើយ