ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ នៅ​ព្រឹក​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២២ នេះ លោក អុិ​ត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង ព្រះរាជអាជ្ញារង​ប្រធាន​លេខាធិការដ្ឋាន និង​មន្ត្រី​បំរើការ នៅក្នុង​ស្ថាប័ន​អយ្យការ ខេត្តកំពង់ឆ្នាំង បាន​អ​ញ្ជើ​ញ​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​របស់ សម្តេចចៅហ្វា​វាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួង ព្រះបរមរាជវាំង និង​លោក គុយ សុផល​ចែកជូន​ប្រជាពលរដ្ឋ នៅ​ឃុំ​ពេជ្រ​ចង្វារ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង​។​

​ឆ្លៀត​ក្នុងឱកាស​នេះ លោក អុិត សុធា បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្តាំ​ផ្ញើសួរសុខទុក្ខ ពី​សំណាក់​សម្តេចចៅហ្វា​វាំង គង់ សំអុល​ ​លោក គុយ សុផល​លោក កុល ប៊ុន​ល៏ និង​លោក សំ ប្រជាមានិត​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ ដែលជា​និច្ចកាល សម្តេច​  និង​អស់លោក តែងតែ​យកចិត្តទុកដាក់ ចំពោះ​ប្រជាពលរដ្ឋ ក្នុង​មួលដ្ឋាន​ដោយ​មិន​ប្រកាន់ និន្នាការ​នយោបាយ នោះឡើយ ។

​សូមបញ្ជាក់ថា អំណោយ​ដែល​នាំយកទៅ​ចែកជូន​ប្រជាពលរដ្ឋ នាពេលនេះ មាន​អង្ករ មី ទឹកត្រី ទឹក​សុី​អ៊ីវ ត្រីខ ទឹក​ផ្លែឈើ​គ្រប់មុខ និង​ថវិកា មួយចំនួន​៕/V​.mara