​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ យ៉ាងហោច​ណាស់​ជន​ប៉ា​គី​ស្ថាន​១៨​នាក់​រួម​មាន​កុមារ​១២​នាក់ បាន​ស្លាប់​ក្នុង​អគ្គិភ័យ​លើ​រថយន្តក្រុង​មួយ នៅ​ពេល​ជនរងគ្រោះ​ធ្វើដំណើរ​ពី​ជំរំ​ភៀសខ្លួន​ពី​ទឹកជំនន់​​ទៅកាន់​ផ្ទះ នេះ​បើ​តាម​ពួក​មន្ត្រី​បញ្ជាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៣​តុលា​។​

​ប៉ា​គី​ស្ថាន​បាន​ជួប​ទឹកជំនន់​ដ៏​អាក្រក់​បំផុត​នៅ​ឆ្នាំ​នេះ ដោយ​ប្រទេស​មួយ​ភាគ​បី​ស្ថិតក្រោម​ទឹក បង្ខំ​អោយ​មនុស្ស​ប្រាំបី​លាន​នាក់​ភៀសខ្លួន​ឬ​ចាកចោល​ផ្ទះ​សម្បែង​របស់​គេ។

​នៅពេល​ទឹក​ចាប់ផ្តើម​ស្រក មនុស្ស​រាប់សែន​នាក់​ដែល​រស់នៅក្នុង​ទីក្រុង​ជម្រក​បណ្តោះអាសន្ន បាន​និង​កំពុង​ធ្វើដំណើ​រ​ទៅកាន់​ភូមិករ​ផ្ទះសម្បែង​របស់​គេ​វិញ​។​

​ប៉ូលិស​បាន​និយាយថា អ្នកដំណើរ​បាន​ស្លាប់​នៅពេល​អណ្តាតភ្លើង​លេប​ត្របាក់​រថយន្តក្រុង​កាល​ពី​រំលង​អធ្រាត​នៅក្រៅ​ទីក្រុង​កា​រ៉ាជី កន្លែង​ដែល​មនុស្ស​គេ​ចពី​ជំនន់​មក​ជ្រកកោន​នៅ​ទីនោះ​។​

​មន្ត្រី​សុខាភិបាល​ស្រុក​ម្នាក់​បាន​និយាយថា​«​ពួកគេ​កំពុង​វិល​ទៅកាន់​ភូមិ​របស់​គេ​ពេល​ជួប​ឧបទ្ទវហេតុ​នេះ​»​។​ចំណែក​នាយ​ប៉ូលីស​ឈ្មោះ ហា​ស៊ីម ប្រូ​ហ៊ី​(Hashim Brohi)​បាន​និយាយថា​«វាទំនង​ជា​អគ្គិភ័យ​កើត​ចេញ​ក្នុង​ប្រព័ន្ធ​ម៉ាស៊ីនត្រជាក់​នៃ​រថយន្ត តែ​ការស៊ើបអង្កេត​កំពុង​ធ្វើ​ឡើង​ដើម្បី​រក​មូលហេតុ​ពិត​»​។​

​ទឹកជំនន់​ជា​ប្រវត្តិសាស្ត្រ​នៅ​ទូទាំង​ប្រទេស​ប៉ា​គី​ស្ថាន បាន​សម្លាប់​មនុស្ស​ប្រមាណ​១.៧០០​នាក់ ហើយ​បំផ្លាញ​ទ្រព្យសម្បត្តិ​​និង​សេដ្ឋកិច្ច​ប្រមាណ​២៨​ពាន់​លាន​ដុល្លារ​។​ ៕

​ខ្មោច​រថយន្តក្រុង​ក្រោយ​ឆេះ​កាលពី​យប់​នៅក្បែរ​ទីប្រជុំជន​នូ​រៀបាត របស់​ប៉ា​គី​ស្ថាន​កាល​