​ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖ ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា បានចេញ​សេចក្តីជូនដំណឹង​មួយ​ស្តីពី​ការ​ការឈប់លក់​ឧបករណ៍​ស្តរ​ហ័ស​អង់​ទី​ហ្សែ​ន​កូ​វីដ​-១៩ បន្ទាប់ពី​ក្រសួង​មួយ​នេះ​បាន​មើលឃើញថា​ការរីក​រាល​ជំងឺ​កាច​សាហាវ​មួយ​នេះ​បាន​ធូរស្បើយ​វិញ​រួចមក​។​

​បើ​យោងតាម​សេចក្តីជូនដំណឹង​កាលពី​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២២ បាន​បញ្ជាក់ថា​៖ “​ប្រៃសណីយ៍​កម្ពុជា មាន​កិត្តិយស​សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណៈជន​មេត្តា​ជ្រាបថា ដោយ ពិនិត្យឃើញ​ស្ថានភាព​ជម្ងឺ​កូ​វីដ​-១៩ មានការ​ថមថយ ប្រៃសណីយ៍​កម្ពុជា​នឹង​ឈប់​លក់​តេស្ត​រហ័ស​អង់​ទី​ហ្សែ​ន កូ​វីដ​-១៩ (Covid-19 Rapid Antigen Test) ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​”​។​

​អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​សាធារណៈជន​ទាំងអស់​ជ្រាប​ជា​ព័ត៌មាន​៕​