ដោយៈ ភ្នំសន្ទុក/ កំពង់ធំ៖ លោកងួន រតនៈអភិបាលខេត្តកំពង់ធំ បានលើកឡើងថា សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែគិតគូរសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈ សម្ដេច តេជោតែងតែតាមដានរាល់ព័ត៌មានដែលទាក់ទងទៅនឹងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន មិនថាខេត្តកំពង់ធំ និងតាមបណ្ដាលខេត្ត ផ្សេងៗទៀត ជាប្រចាំ។

ការថ្លែងនេះនាឱកាសលោកអភិបាលខេត្តកំពង់ធំ លោកប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត លោកជូ កូឡា ប្រធានមន្ទីរសាធារណការ និងជញ្ជូនខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធ បាននាំយកស្បៀងរបស់សម្ដេចតេជោ ជូនបងប្អូនប្រជាពលរដ្ឋចំនួន ១៦០គ្រួសារ មានលំនៅឋានក្នុងស្រុកសណ្ដាន់ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋចំនួន ១៦០គ្រួសារមានលំនៅឋានមកពី ឃុំមានជ័យ និងឃុំងន ស្រុកសណ្ដាន់។អំណោយមាន អង្ករ មីកញ្ចប់ ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ និងទឹកសុទ្ធ ៕