រថយន្ត​កាមរី​បា​ឡែ​ន​ពន្លះ​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​៥​កង់​

945
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: បុរស​ម្នាក់​រួម​ដំណើរ​និង​ពីរ​នាក់​ទៀត​បាន បើករថយន្ត​បោះពួយ​យ៉ាង​លឿង​មិន​ប្រយ័ត្ន បាន​ជ្រុល​ចង្កូត​ទៅបុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​បាក់​អស់​៣​កង់ និង​ខ្ទាត​ចេញពី​ជួរ​២​កង់ រថយន្ត​រង​ការខូចខាត មួយ​កំណត់​មុខ​ស្ទើរតែ​ទាំងស្រុង​រថយន្ត​មិនអាច​បន្ត​ទៅមុខទៀត​បា​ន​។ នៅវេលា​ម៉ោង​១២​និង​១០​នាទី​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១ ខែ​កក្ដ​ដា ឆ្នាំ​២០១៨ ​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​សហ​ព​ន្ធ័​រុស្សី ចំណុច​ដង​អង្គ​ល​ជាប់​របង​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ក្នុង​សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​បុរស​មាន​គ្នា​បីនាក់​បើករថយន្ត​មួយគ្រឿង​ម៉ាក​កាមរី​បា​ឡែ​ន ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2Y 5361 បើក​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន​ដូច​ហោះ ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ ដោយ​របាំង​ផ្លូវ​កោង​ផង​នោះ បាន​ចាប់​ហ្វាំ​ង​មិនទាន់​ជ្រុល​ទៅបុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​បាក់​អស់​៣​កង់ រថយន្ត​ខ្ទេច​មួយ​កំណាត់​មុខ​មិនអាច​បន្តដំណើរ​ទៀត​បា​ន តែ​ក្នុង​គ្រោះ​ចរាចរណ៍ គឺ​សំណាងល្អ​មិន​បង្ក​ឲ្យ​អ្នកធ្វើដំណើរ​រងរបួស​។ ក្រោយ​ហេតុការណ៍​អ្នកបើករថយន្ត និង​អ្នករួមដំណើរ​ត្រូវ​សមត្ថកិច្ច​នាំខ្លួន​ទៅ​ប៉ុស្តិ៍​ចោមចៅ​២​។​

​ក្រោយ​កើត​សមត្ថកិច្ច​មូលដ្ឋាន សហការ​ជាមួយ​ជំនាញ​វាស់វែង​យក​រថយន្ត​បង្ក និង​អ្នកបើកបរ​ទៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក នៃ​ស្នងការ​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម