ដោយៈមុនីរ័ត្ន/ភ្នំពេញ៖ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកង ទ័ពជើងគោកកាលពីព្រឹកថ្ងៃទី១៣ខែតុលាឆ្នាំ ២០២២ បានចាត់ក្រុមការងារនាំយកទូកនិងម៉ាស៊ីនទូកចំនួន ១៤ គ្រឿង ប្រគល់ជូនតំបន់ប្រតិបត្តិការសឹករងរតនគីរី សម្រាប់សកម្មភាពក្នុងបេសកកម្មផ្សេងៗតាមបទបញ្ជានិងជាពិសេសក្នុង សកម្មភាពមនុស្សធម៌ បម្រើប្រជាជន ដែលកំពុងរងផលប៉ះពាល់ដោយគ្រោះធម្មជាតិជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្ត្រ ខេត្តរតនគិរី ។

ឧត្ដមសេនីយ៍ទោ ខាំ ស៊ុក មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងរតនគិរីបានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះលោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក ដែលជានិច្ចកាលលោកតែងតែយកចិត្ត ទុកដាក់គិតគូរខ្ពស់ដល់សុខទុក្ខការរស់នៅនិងប្រតិបត្តិការត្រៀមសង្គ្រោះប្រជាពលរដ្ឋរបស់នាយទាហាន នាយទាហានរង និងពលទាហានជាពិសេសសុខទុក្ខប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ ៕សរន

រូបថត៖មេបញ្ជាការកងទ័ពជើងគោកផ្តល់ទូកម៉ាស៊ីនទូក ជូនតំបន់ប្រតិបត្តិការសឹករងរតនគីរីសម្រាប់បម្រើដល់ប្រជាពលរដ្ឋកំពុង រងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង