ភ្នំពេញ ៖ ស្ត្រី​កម្ពុជា​ដែលមាន​ទេពកោសល្យ​ចំនួន ៩​នាក់ កំពុង​ចាប់ផ្តើម​អាជីព​ដ៏​គួរឱ្យ​រំភើប ខណៈដែល​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ចាប់ផ្តើម​កម្មវិធី​កម្មសិក្សា​សម្រាប់​ស្ត្រី​។ សិក្ខាកាម​ត្រូវបាន​ជ្រើសរើស​តាមរយៈ​កម្មវិធី​ជំរុញ​ឱកាស​សម្រាប់​ស្ត្រី​នៅ​ផ្នែក​លក់ (Women in Sales Empowerment ឬ WiSE)​ដែលជា​កម្មវិធី​ថ្មី​មួយ​ត្រូវបាន​បង្កើតឡើង ដើម្បី​ជួយ​ស្ត្រី​ឱ្យ​ពង្រីក​អាជីព​ផ្នែក​លក់​របស់​ពួកគេ​ដោយ​ទទួលបាន​ការបណ្តុះបណ្តាល​និង​ការគាំទ្រ​ផ្សេងៗ​។​

​កម្មវិធីWiSEត្រូវបាន​បង្កើតឡើង​កាលពី​ខែសីហាឆ្នាំ​២០២២ដោយ​ក្រុមហ៊ុនហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ក្រោម​កិច្ចសហការ​ជាមួយ​អង្គការDigital Divide Data-Cambodia (DDD Cambodia) ដែលជា​អង្គ​ការមិន​ស្វែងរក​ប្រាក់ចំណេញ​ផ្តោតលើ​ការអភិវឌ្ឍ​យុវជន​។ កម្មវិធី WiSE​បាន​អញ្ជើញ​ស្ត្រី​កម្ពុជា​មកពី​គ្រប់​មជ្ឈដ្ឋាន​ឱ្យ​ដាក់ពាក្យ​ចូលរួម​ការបណ្តុះ បណ្តាល​នេះ​។ កម្មវិធី​នេះ​ក៏បាន​រួមបញ្ចូល​ដំណើរការ​ជ្រើសរើស​ដែលមាន​លក្ខណៈ​បរិ​យាប​ន្ន ផងដែរ ដើម្បី​បង្កើតឱ្យមាន​ភាព​ស្មើភាព​សម្រាប់​សិក្ខាកាម​ទាំងអស់ និង​ផ្តល់ឱ្យ​អ្នក​ដែលមាន​ទេពកោសល្យ​នូវ​ឱកាស​ដ៏​សាក​សម​មួយ​ដោយ​មិន​គិតពី​សាវតា​។​

​បន្ទាប់ពី​ជ្រើសរើស​រួចសិក្ខាកាម​ក្នុង​កម្មវិធីWiSEបានចាប់ផ្តើម​វគ្គ​បណ្តុះបណ្តាល​ក្នុង​ថ្នាក់រៀន​រយៈពេល​មួយខែ​គឺ​ក្នុង​ខែកញ្ញា​ដែល​ផ្តោតលើ​ការផ្តល់ជូននូវ​សមត្ថភាព ផ្នែក​លក់​ឌីជីថលនិង​ការបណ្តុះបណ្តាល​ជំនាញ​ផ្នែក​លក់ដើម្បី​ទទួលបាន​សមត្ថភាព​កាន់តែ​ប្រសើរឡើងព្រមជាមួយ​ទំនាក់ទំនង​ល្អ​មួយ​ក្នុងការ​ចាប់ផ្តើម​អាជីព​ផ្នែក​លក់។ ក្នុង​វគ្គ​បន្ទាប់​នៃ​កម្មវិធី​នេះ​គឺ​ការចុះ​កម្មសិក្សា​ដែល​ចាប់ផ្តើម​នៅ​សប្តាហ៍​នេះ សិក្ខាកាម​នឹង​ទទួលបាន​បទពិសោធ​ក្នុងអំឡុងពេល​អនុវត្ត​ការងារ​រយៈពេល​៣​ខែ​ជាមួយនឹង​ការងារ ផ្នែក​លក់​របស់​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា​។ នៅ​ចុងបញ្ចប់​នៃ​កម្មវិធីសិក្ខាកាម​ដែល​ធ្វើ​ការងារ​បានល្អ​អាច​ទទួលបាន​ឱកាស​ចូលរួម​ជាមួយ​ក្រុម​ហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ក្នុងនាម​ជា​បុគ្គលិក​ពេញ​ម៉ោង​។​

                                សិក្ខាកាម​ក្នុង​ពិធី​ទទួល​សញ្ញាបត្រ​បញ្ចប់​ការបណ្តុះបណ្តាល​នៅ​អគារ Tavern នៅ​រោងចក្រ​ផលិត​ស្រា​បៀរ​របស់​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន

​លោក Sergio Avalos Aldana នាយក​ផ្នែក​លក់​នៃ​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា មានប្រសាសន៍ថា​៖ «​ការងារ​ផ្នែក​លក់​របស់​យើង​គឺជា​ចង្វាក់បេះដូង​របស់​ក្រុមហ៊ុន​ដែល បង្កើត​បទពិសោធ​ដ៏​អស្ចារ្យ​សម្រាប់​អតិថិជន និង​អ្នកប្រើប្រាស់​ផលិតផល​ម៉ាក​យីហោ​អន្តរជាតិ​និង​ក្នុងស្រុក​របស់​យើង​។​បុគ្គលិក​ផ្នែក​លក់​ចម្រុះ​ប្រឹងប្រែង​យ៉ាងខ្លាំង​សម្រាប់ អ្វីដែល​យើង​ធ្វើ តាមរបៀប​មួយ​ដែល​នឹង​ឆ្លើយតប​ទៅកាន់​អតិថិជន និង​អ្នកប្រើប្រាស់​របស់​យើង​។​នេះ​ជា​មូលហេតុ​ដែល​យើង​ត្រៀមខ្លួន​ក្នុងការ​កសាង​អ្នក​ដែល មាន​ទេ​ព្យ​កោសល្យ ខ្លាំង​និង​មាន​ភាព​ចម្រុះ​ខាង​ផ្នែក​លក់​។ យើង​មាន​ក្តី​សោមនស្ស​រីករាយ​សូម​ស្វាគមន៍​សិក្ខាកាម​របស់​កម្មវិធី WiSE ថ្មី​របស់​យើង​មកកាន់​ក្រុមការងារ​របស់​យើង​។​វា​ជា​ពេលវេលា ដ៏​គួរឱ្យ​រំភើប​មួយ​ក្នុងការ​ចូលរួម​ក្នុង​ក្រុមការងារ​ផ្នែក​លក់​របស់​យើង ជាទី​ដែល​យើង​ខិតខំ​ប្រឹងប្រែង​ដើម្បី​ក្លាយជា​ក្រុមហ៊ុនផលិតស្រាបៀរ​ដែល​លើកកម្ពស់​ទំនាក់ទំនង​ល្អ​ជាងគេ និង​ដើម្បី​ផ្តល់​សេវាកម្ម​ដល់​អតិថិជន​ដែល​មិនអាច​ប្រៀបផ្ទឹម​បាន តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយបង្អស់​»​។​

​កញ្ញា ព្រើ​ង សុគន្ធ​ឧសភា គ្រូបង្វឹក​ក្នុង​កម្មវិធី WiSE ដែល​ក៏​ជា​ប្រធាន​ផ្នែក​ពាណិជ្ជកម្ម​ទំនើប​ឌីជីថល​នៃ​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ផងដែរ​នោះបាន​ថ្លែងថា​៖“​វា​ជា​កិត្តិយស ដែល​ខ្ញុំ​បានមក​ធ្វើ​ការងារ​ជាមួយ​សិក្ខាកាម ដើម្បី​ស្តាប់​រឿងរ៉ាវ​របស់​ពួកគាត់ និង​ការប្តេជ្ញាចិត្ត​នានា​ដែលជា​ផ្នែក​មួយ​នៃ​កម្មវិធី WiSE​។​ស្ត្រី​ក្នុង​ការងារ​ផ្នែក​លក់​សព្វថ្ងៃនេះ​បន្ត ប្រឈមមុខ​នឹង​បញ្ហា​ផ្សេងៗ​ដោយសារ​ការ​លំអៀង​ដោយ​មិនដឹង​ខ្លួន​។ ជាមួយនឹង​កម្មវិធី​ថ្មី​នេះ យើង​មានបំណង​បង្កើត​ប្រព័ន្ធ​គាំទ្រ​មួយ​សម្រាប់​ស្ត្រី​ក្នុង​ការងារ​ផ្នែក​លក់​ដូច្នេះ​ពួក គាត់​អាច​ឈានដល់​សក្តានុពល​ពេញលេញ​បំផុត​របស់​ពួកគាត់​»​។​

​លោកស្រី អ៊ឹម សុភាព នាយក​ប្រតិបត្តិ​អង្គការ DDD Cambodia បាន​មានប្រសាសន៍ថា​៖ «​យើង​សូម​អរគុណ​ដល់​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន​ដែលជា​ក្រុមហ៊ុនផលិតស្រាបៀរ​ឈាន មុខ​គេ​លំដាប់​អន្តរជាតិ និង​មានការ​ទទួលខុសត្រូវ​មួយ កំពុង​សហការ​ធ្វើការ​ងារ​ជាមួយ​យើង​លើ​គំនិត​ផ្តួចផ្តើម​នេះ​។ កម្មវិធី WiSE​ក៏​ជា​បទពិសោធ​នៃ​ភាពជា​ដៃគូ​ដ៏​ល្អ​មួយ សម្រាប់​យើង​ផងដែរ មិន​ត្រឹមតែ​ជា​ដំណើរ​សិក្សា​ដ៏​អស្ចារ្យ​សម្រាប់តែ​សិក្ខាកាម​ប៉ុណ្ណោះ​ទេ​។ ថាមពល និង​ចំណង់​ចំណូលចិត្ត​របស់​សិក្ខាកាម​បាន​បំផុសគំនិត​យើង​ហើយ យើង​សូម​ជូនពរ​ឱ្យ​ពួកគេ​ទទួលបាន​ជោគជ័យ​ក្នុង​ដំណើរការ​បន្ទាប់​នៃ​អាជីព​របស់​ពួកគេ​»​។​

​ការប្តេជ្ញាចិត្ត​នូវ​ការធ្វើឱ្យ​ពិភពលោក​កាន់តែ​ប្រសើរ​របស់​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន គ្រុប និង​ការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ក្នុងការ​ធ្វើឱ្យ​ប្រទេស​កម្ពុជា​កាន់តែ​ប្រសើរ ឡើង បន្ត​ផ្តោតលើ​និរន្តរភាព​សង្គម បន្ថែម​ពីលើ​និរន្តរភាព​បរិស្ថាន និង​ការ​ពិសា​ដោយ​ការទទួលខុសត្រូវ​។ ក្រុមហ៊ុន ហ៊ិ​ន​នី​គែន គ្រុប​មានកំណត់​ត្រា​ដ៏​រឹងមាំ​ក្នុងនាម​ជា​ក្រុម ហ៊ុន​ឈានមុខ​គេ​មួយ​ខាង​ផ្នែក​ភាព​ចម្រុះ សមធម៌ និង​បរិ​យា​ប័ន្ន (DEI) ពី​ការឧបត្ថម្ភ​ជាប្រចាំ​ដល់​សម្ភារ​និង​ឧបករណ៍​កីឡា​សម្រាប់​ស្ត្រី ដូចជា​កីឡាបាល់ទាត់​ជាដើម ដើម្បី​អនុវត្ត​គំនិត​ផ្តួចផ្តើម​ផ្តល់​អំណាច​ដល់​ស្ត្រី​នៅ​ទូទាំង​ពិភពលោក​។​

​ជា​ផ្នែក​មួយ​នៃ​អាទិភាព​ផ្ទៃក្នុង​របស់​ក្រុមហ៊ុនផលិតស្រាបៀរ ហ៊ិ​ន​នី​គែន ក្នុងការ​លើកកម្ពស់​ក​ន្លែ​ង​ធ្វើការ​ប្រកបដោយ​សុវត្ថិភាព​ស្របតាម​ការ​ប្តេជ្ញាចិត្ត​«​ធ្វើឱ្យ​ពិភពលោក​កាន់ តែ​ប្រសើរ​» សិក្ខាកាម​របស់​កម្មវិធី WiSE ក៏​នឹង​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​នានា​ផងដែរ​សំដៅលើ​ការបណ្តុះ​បុគ្គលិក​ឱ្យក្លាយ​ជា​ទូត​សុ​ឆន្ទៈ​ទៅលើ​ការ​ពិសា​ដោយ​ការ ទទួលខុសត្រូវ និង​អភិវឌ្ឍ​វប្បធម៌​សុវត្ថិ​ភាពជា​ចម្បង​របស់​ក្រុមហ៊ុន​។​

​លោក Fernando de Castro Pastor នាយក​ផ្នែក​ធនធានមនុស្ស​នៃ​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា មានប្រសាសន៍ថា​៖«​ដើម្បី​ឆ្លើយតប​ទៅនឹង​គោលបំណង​របស់​យើង​ក្នុង ការបង្កើត​ភាព​រីករាយ​នៃ​ការ​រួបរួមគ្នា​ពិតប្រាកដ ដើម្បី​ជំរុញ​ពិភពលោក​ឱ្យ​កាន់តែ​ប្រសើរ​នៅ​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន យើង​ដឹងថា​យើង​មិនអាច​ធ្វើបែបនេះ​បាន​ដោយ​គ្មាន​ការ​ឱប ក្រសោប DEI ទាំងស្រុង​នោះទេ​។ ជាមួយនឹង​តម្លៃ​ស្នូល​របស់​យើង​ពោលគឺ “​ការយកចិត្តទុកដាក់​ចំពោះ​ធនធានមនុស្ស​”​យើង​ព្យាយាម​ភ្ជាប់​ទំនាក់ទំនង​កាន់ តែ​ស៊ីជម្រៅ​ជាមួយ បុគ្គលិក អតិថិជន និង​អ្នកប្រើប្រាស់​ដែល​កាន់តែ​សម្បូរបែប​របស់​យើង​។ក្នុង​កម្មវិធី WiSEសាកល្បង​នេះ​យើង​សង្ឃឹមថានឹង​ទទួលយក​ការ រៀនសូត្រ​ទាំងនេះ​ដើម្បី​កែលម្អ បន្ថែមទៀត​ចំពោះ​កម្មវិធី DEI របស់​យើង​ដូច្នេះ​យើង​អាចធ្វើ​ការងារ​បន្ថែមទៀត​ដើម្បី​បង្កើត​កន្លែងធ្វើការ​ប្រកប​ដោយ​បរិ​យាប​ន្ន​មួយ​ដែល​ មនុស្ស​គ្រប់គ្នា​អាច​រីកចម្រើន​ទាំងអស់គ្នា​បាន​ដោយ​មិន​គិតពី​សាវតា​»៕Ph