ដោយ៖ វិវឌ្ឍន៍.កណ្ដាល៖ នៅមុននេះបន្តិចទូក ដ ដឹកសិស្សសាលាមួយគ្រឿងបានលិច បណ្ដាលឲ្យសិស្សសាលាជាង១០នាក់ បានលិចចូលទន្លេ។ ហេតុការណ៍នេះបានកើតឡើងភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល នាយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២។ មកដល់ពេលនេះ សមត្ថកិច្ចបានសង្រ្គោះមនុស្ស២នាក់ និងរកឃើញសាកសពម្នាក់ ។ នេះបើតាមការបញ្ចាក់ពីលោក អាំ ធូ អធិការនគរបាលស្រុកលើកដែក។

លោកបានឲ្យដឹងដែរថាសមត្ថកិច្ចបានដុតដៃដុតជើងភ្លាមៗ រកឃើញមនុស្ស៣នាក់ តែបាត់បង់ជីវិតម្នាក់ ខណ:ដែលនគរបាលកំពុងតាមរាវរកអ្នកបាត់ផ្សេងទៀតទាំងយប់ងងឹត ។

ទោះយ៉ាងណាលោកពុំទាន់ហ៊ានអះអាងពីមូលហេតុដែលបណ្ដាលឲ្យទូកដរលិចនោះទេ ហើយក៏ពុំទាន់ក្ដាប់បានព័ត៍មានបានគ្រប់គ្រាន់នោះដែរ ពោលគឺកំពុងរវល់ធ្វើការសិន រង់ចាំបញ្ជាក់នាពេលក្រោយ ៕