ដោយ:បូព៌ព្រឹក្ស/ភ្នំពេញៈកំណេីនអត្រាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៣ខែតុលា ឆ្នាំ២០២២ មានដូចតទៅ:

-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៧០ភាគរយ ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០១,០៩ភាគរយធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១១០,១៧ភាគរយធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ១៣៩,៦០ភាគរយធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៧៧,៥៧ភាគរយធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់។
ជារួមលទ្ធផលនៃការចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៥,០៤ភាគរយ៕
សូមជូនតារាងសង្ខេប: