ដោយ:មុនីរ័ត្ន/ភ្នំពេញ:មានករណីលិចទូកដ ទទឹង ស្ថិតនៅចំណុច ទូកដទទឹងស្ថិតនៅ ភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក​ ខេត្តកណ្តាល​ នៅយប់ថ្ងៃទី១៣​ ខែតុលា​ នេះ។

មន្ត្រីជំនាញបានឱ្យដឹងថា​ អ្នកជិះចំនួន​១៤នាក់ ។ខណ:នេះបាត់ខ្លួន​ ៨នាក់ ស្លាប់២ និសង្គ្រោះ ៤នាក់។

កម្លាំងអធិការដ្ឋាននគរបាលស្រុកលើដែក បានចុះសហការជាមួយ កម្លាំងប៉ុស្តិ៍រដ្ឋបាលកំពង់ភ្នំ ប្រជាការពារ និង ប្រជាពលរដ្ឋ ចុះស្វែងរក និង ជួយសង្គ្រោះ សិស្សសាលា បានចំនួន ៤នាក់( ស្រី១នាក់) ហើយបានបញ្ជូនទៅសង្គ្រោះតាមរថយន្តសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកស្រុកលើកដែក ពេលទៅដល់មន្ទីរពេទ្យបានស្លាប់ចំនួន២នាក់ដោយមិនទាន់ស្គាល់អត្តសញ្ញាណពិតប្រាកដ ។

ក្រោយហេតុការណ៍នៅយប់ថ្ងៃព្រហស្បតិ៍ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ២២:៣០លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្ដាល​បានដឹកនាំកម្លាំងចុះត្រួតពិនិត្យនិងជួយសង្គ្រោះករណីលិចទូកដទទឹង ដែលបានកើតហេតុកាលពីវេលាម៉ោង៧យប់ ស្ថិតនៅចំណុច ទូកដទទឹងស្ថិតនៅ ភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក។​

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានឱ្យដឹងថា ករណីលិចទូកដទទឹង នេះបាត់ខ្លួនសិស្សសាលា ប្រហែល ១៤ ទៅ ១៥ នាក់ ដែលមានទីលំនៅកន្លែង ភូមិ ឃុំកើតហេតុខាងលើ ហើយកម្លាំងអធិការដ្ឋាននគរបាលស្រុកលើដែកបានចុះសហការជាមួយ កម្លាំងប៉ុស្តិ៍រដ្ឋបាលកំពង់ភ្នំ ប្រជាការពារ និង ប្រជាពលរដ្ឋ ចុះស្វែងរក និង ជួយសង្គ្រោះ សិស្សសាលា បានចំនួន ៤នាក់ (ស្រី០១នាក់ )ហើយបានបញ្ជូនទៅសង្គ្រោះតាមរថយន្តសង្រ្គោះមន្ទីរពេទ្យបង្អែកស្រុកលើកដែកពេលទៅដល់មន្ទីរពេទ្យបានស្លាប់ចំនួន២នាក់ ដោយមិនទាន់ស្គាល់អត្តសញ្ញាណពិតប្រាកដ ។

ករណីនេះបណ្ដាលមកពី ម្ចាស់ទូកដាក់លើសចំណុះ ធ្វេសប្រហែស និងមិនប្រុងប្រយ័ត្ន ហើយគ្មានអាវពោង សម្រាប់ការពារ។

បច្ចុប្បន្ន កម្លាំងយើង កំពុងតែបន្ត ស្វែងរក ដោយប្រើប្រាស់មធ្យោបាយទូកចំនួន ០៥ គ្រឿង។

បេីតាមរបាយការណ៍បឋមរបស់គណ:កម្មាធិការជាតិគ្រប់គ្រោះមហន្តរាយ  គិតត្រឹមពេលនេះ  ទាក់ទិននឹងមនុស្ស ១២នាក់លិចទូកដចម្លង មានមនុស្ស ២នាក់ស្លាប់  និង ២នាក់កំពុងសង្គ្រោះបន្ទាន់  ខណ:៨នាក់ផ្សេងទៀត កំពុងបន្តស្វែងរក៕srn