ដោយៈ សម្បត្តិ / ភ្នំពេញ៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ នារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ បានឃាត់ខ្លួនជនសង្ស័យចំនួនបួននាក់ ត្រង់ចំណុចក្បែរភ្លើងស្តុបទួលពង្រ ផ្លូវបេតុង៥០ម៉ែត្រ ស្ថិតនៅក្នុងភូមិម្ភៃបួន សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីប្លន់ម៉ូតូប្រដាប់ដោយកាំបិតប៉័ងតោ។ ក្រោយពីធ្វើការសាកសួរជនសង្ស័យទាំងបួននាក់នោះរូច កម្លាំងជំនាញ បានស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនជនសង្ស័យជាបក្ខពួក ចំនួន១០នាក់បន្ថែមទៀត។

ជនសង្ស័យ ជាមនុស្សប្រុស ទាំង ១៤នាក់នោះ រួមមានៈ
១- ឈ្មោះ ផាន់ ឧត្តម មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ២- ឈ្មោះ ភឿន ទេពផន ហៅ ផន មុខរបរសិស្ស ស្នាក់នៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ។ ៣- ឈ្មោះ ចាន់ថា វុទ្ធា មុខរបរសិស្ស ស្នាក់នៅភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ៤- ឈ្មោះ ពេជ្រ សាមែន ហៅ ពេជ្រ សំអេន មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៣៥ ផ្លូវលំ ភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ ។
៥- ឈ្មោះ សោម វឌ្ឍនៈ ហៅ ណាក់ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៦៧២ ផ្លូវលេខ០៨ បុរីលឹមឈាងហាក់ ភូមិម័លសង្កាត់ដង្កោ ខណ្ឌដង្កោ ។ ៦- ឈ្មោះ ឃ្លោក រ៉ូ ហៅ ពៅ មុខរបរមិនពិតប្រាកដ ស្នាក់នៅតារាងបាល់ទាត់កាឡាក់ស៊ី ផ្លូវបេតុងទួលពង្រ ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ៧- ឈ្មោះ ហាក់ ឆៃហេង ហៅ ហាក់ មុខរបរមិនពិតប្រាកដ ស្នាក់នៅតារាងបាល់ទាត់កាឡាក់ស៊ី ផ្លូវបេតុងទួលពង្រ ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។
៨- ឈ្មោះ ផាត ដាវីត ហៅ វីត មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ។ ៩- ឈ្មោះ ឈួរ សឿម៉េង ហៅ សឺ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ១០- ឈ្មោះ រឿន វឌ្ឍពណ្ណរាយ ហៅ រាជ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិម្ភៃបួន សង្កាត់ព្រៃស ខណ្ឌដង្កោ ។ ១១- ឈ្មោះ មុំ សុវណ្ណារិទ្ធិ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ ។ ១២- ឈ្មោះ ពេជ្រ សំណាង មុខរបរបុគ្គលិកណាហ្គាវើល ស្នាក់នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។ ១៣- ឈ្មោះ ឌី ធារិទ្ធ ហៅ រិទ្ធ ស្នាក់នៅផ្ទះជួល ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ១៤- ឈ្មោះ ផល ផាត់យុទ្ធ មុខរបរសិស្ស ទីលំនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

នៅក្នុងការបង្ក្រាបនោះ កងកម្លាំងមានសមត្ថកិច្ច បានដកហូតវត្ថុតាង រួមមានៈម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៣ ពាក់ផ្លាកលេខភ្នំពេញ 1BP-8395, ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៨ ពាក់ផ្លាកលេខ ភ្នំពេញ 1HR-4190, ម៉ូតូម៉ាកស៊ុយស៊ូគី និច ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ1JM-3508, ម៉ូតូម៉ាកហុងហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1JL-2484, ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខភ្នំពេញ1JJ-3442, កាបូបលុយពណ៌ខ្មៅ ១ កាំបិតប៉័ងតោ ១, ទូរស័ព្ទដៃម៉ាក Iphone 6 Plus ពណ៌ទឹកមាស ១គ្រឿង, ទូរស័ព្ទដៃម៉ាក Iphone 7 Plus ពណ៌ទឹកមាស ១គ្រឿង, ទូរស័ព្ទដៃម៉ាក Iphone 7 Plus ពណ៌ខ្មៅ ១គ្រឿង, កាំបិតកែច្នៃ១ដើម ។

បច្ចុប្បន្ន ជនសង្ស័យ បានកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ជាបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវីធីច្បាប់៕/V-PC