​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ វីដេអូ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ​បានបង្ហាញ យន្តហោះ Boeing មួយ​គ្រឿង​បាន​ជ្រុះ​កង់​មួយ​ក្នុងចំណោម​កង់​ទម្ងន់ ១០០ គីឡូក្រាម​របស់​វា គឺ​តែ​ប៉ុន្មាន​វិនាទី​បន្ទាប់ពី​ហោះ​ឡើងលើ​មេឃ​។

​កង់​រលុង​បាន​ដាច់ចេញ​ពី​យន្តហោះ​របស់​ក្រុមហ៊ុន Dreamlifter ហើយ​បាន​ធ្លាក់ចុះ​មក​លើ​ដី​វិញ​ជាមួយនឹង​ផ្សែងហុយ​ពី​ក្រោយ​វា នៅឯ​អាកាសយានដ្ឋាន​តា​រ៉ា​ន​តូ (Taranto)​ក្នុងប្រទេស​អ៊ីតាលី​។​

​បន្ទាប់​ពី​បុកដី វីដេអូ​បានបង្ហាញ​សំបក​កង់​ទំហំ ៤ ហ្វីត វិល​លើផ្លូវ​ក្រាល​កៅស៊ូ ខណៈ​យន្តហោះ​បន្ត​ឡើង​លើ​មេឃ​ឆ្ពោះទៅ​កាន់​ទីក្រុង​ឆា​ឡេ​ស្តុន (Charleston) រដ្ឋ​សៅ​ខា​រ៉ូ​លីណា​។​

​កង់​នេះ​ក្រោយមក​ត្រូវបាន​រកឃើញ​នៅក្នុង​ចម្ការ​ទំពាំងបាយជូរ​ក្បែរ​នោះ​នៅ​ខាងក្រៅ​បរិវេណ​អាកាសយានដ្ឋាន​នៅ​ភាគ​ខាងត្បូង​ប្រទេស​អ៊ីតាលី​។​

​ជើងហោះហើរ N718BA Atlas Air បាន​ចាកចេញ​ពី​ទីក្រុង​តា​រ៉ា​ន​តូ (Taranto) ទៅ​កាន់​ទីក្រុង​ឆា​ឡេ​ស្តុន រដ្ឋ​សៅ​ខា​រ៉ូ​លីណា នៅ​ម៉ោង ០៩៖០៩ ព្រឹក​ថ្ងៃ​អង្គារ​ទី​១១​តុលា​។​

​ត្បិត​របូត​កង់​មួយ​ក៏ពិតមែន ក៏​យន្តហោះ​នៅតែ​អាច​ចុះចត​ដោយ​សុវត្ថិភាព​នៅ​សហរដ្ឋ​អាម៉េរិក​៕

​យន្តហោះ Boeing​មួយ​គ្រឿង​បាន​ជ្រុះ​កង់​មួយ​នៅពេល​តែ​ប៉ុន្មាន​វិនាទី​បន្ទាប់​ពី​ហោះ​ឡើង​លើ​មេឃ​