ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២២ លោកស្រី តុង ណារី សមាជិកគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានឃុំកោះថ្កូវ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង រួមនឹងសហការី ដោយមានការចូលរួមពីអាជ្ញាធរដែនដី បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់លោក ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង ចែកជូនគ្រួសាររងគ្រោះដោយសារទឹកជំនន់ទឹកទន្លេ ចំនួន ១៥គ្រួសារ នៅឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះ លោកស្រី និងសហការី បានចែកជូនគ្រួសាររងគ្រោះ ក្នុងមូយគ្រួសារៗទទួលបានអង្ករ ២០ គ.ក, ទឹកត្រី ទឹកស៊ីអ៊ីវ មី ត្រីខ ម្សៅសាប៊ូ ស្ករស ទឹកក្រូច និងថវិកា ២ម៉ីនរៀល និងបានឧបត្ថម្ភប្រជាការពារ ប៉ូលិស នូវទឹកក្រូច សាប៊ូប្រូធិច២ឡូ, ម៉ៅសាប៊ូ ៦ កញ្ចប់ និងថវិកា ២០ ម៉ឺនរៀល៕/V