ដោយ: សុផល / ភ្នំពេញ: រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំ លើកទី៨​ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ២០២២ ដោយមានវត្តមានសមាជិក សមាជិការដ្ឋសភា ពេលចាប់ផ្តើមសម័យប្រជុំ ចំនួន ១១១ រូប ដើម្បីធ្វើការបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត លើការបំពេញបន្ថែម សមាសភាពសមាជិក នៃរាជរដ្ឋាភិបាល ដល់ លោក ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។

ក្នុងចំណោម វត្តមានសមាជិក សមាជិការដ្ឋសភា នៅពេលចាប់ផ្តើមសម័យប្រជុំ ចំនួន ១១១ រូបនោះ ក៏មានវត្តមានដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលកណ្ដាល៕/V-PC