​ប្រែ​សម្រួលៈបំណង​(​NDTY)៖​សភា​តួកគី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បានអនុម័ត​ច្បាប់សារព័ត៌មាន​ដ៏​តឹងរឹង​ថ្មី​មួយ ដែល​អ្នកយកព័ត៌មាន​និង​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​អាច​ជាប់គុក​ដល់ទៅបី​ឆ្នាំ​ដោយសារតែ​​ផ្សព្វផ្សាយ​ព័ត័មាន​មិនពិត​។​

​ច្បាប់​ថ្មី​កាន់តែ​ពង្រឹង​ការគ្រប់គ្រង​របស់​រដ្ឋាភិបាល​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ពេលប្រទេសនេះសល់ពេល​តែ​ប្រាំបី​ខែ​នឹងឈានដល់ការបោះឆ្នោត​ដែល​ប្រធានាធិបតី រេ​សេប តៃ​យីប អឺ​ដូ​ហ្កាន ហាក់​មាន​សំឡេងគាំទ្រ​ទាប​ជាង​គូប្រកួត​។​

​រដ្ឋាភិបាលរបស់​លោក​អឺ​ដូ​ហ្កាន​ពង្រឹងការផ្សព្វផ្សាយព័ត៌មាននៅមុនការបោះឆ្នោត

​ច្បាប់​នេះ ត្រូវ​បាន​ស្នើឡើង​ដោយ​គណបក្ស​AKP​របស់​លោក​អឺ​ដូ​ហ្កាន​និង​ត្រូវ​ក្រុមប្រឆាំង​ប្រឆាំង​ជំទាស់​យ៉ាង​ខ្លាំងក្លា​។​គឺការដាក់ទោស​ព្រហ្មទណ្ឌ​ដល់​ថ្នាក់​ជាប់គុក​ចំពោះ​នរណា​ដែល​រកឃើញ​ថា​មាន​ទោសកំ​​ហុស​ចំពោះ​ការផ្សព្វផ្សាយ​ព័ត៌​មាន​ក្លែងក្លាយ​និង​នាំឱ្យមាន​ការទទួល​ព័ត៌មាន​ខុស​។​

​ច្បាប់​តម្រូវ​ឱ្យ​ព័ត៌មាន​ក្នុង​បណ្តាញ​សង្គម​និង​គេហទំព័រ​ក្នុង​អ៊ិន​ធឺ​ណិ​ត​ប្រគល់​ព័ត៌មាន​លម្អិតរ​ប​ស់បុ​គ្គល​ដែល​សង្ស័យថា​បាន​ឃោសនា​ឬ​ផ្សាយ​ព័ត៌មាន​ក្លែងក្លាយ និង​ព័ត៌មាន​ដែលនាំអោយ​មាន​ការយល់​​ខុស​។​វា​អនុញ្ញាតអោយ​តុលាការ​កាត់ទោស​អ្នកយកព័ត៌មាន​និង​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ណា​ដែល​«​ផ្សព្វផ្សាយ​ព័ត៌មាន​ដែលនាំឱ្យមាន​ការយល់​ខុស​»​ឱ្យ​ជាប់គុក​ពី​មួយ​ឆ្នាំ​ទៅ​បី​ឆ្នាំ​។​

​រដ្ឋាភិបាល​ក៏​ចាប់ផ្តើម​ចេញ​«​ព្រឹត្តិប័ត្រ​ព័ត៌មាន​ក្លែងក្លាយ​»​រាល់​សប្តាហ៍ ក្នុង​បំណង​បង្ហាញ​អ្វី​ជា​ព័ត៌មាន​ក្លែងក្លាយ ជាមួយនឹង​«​ព័ត៌មាន​ត្រឹមត្រូវ​និង​ពិត​ជាក់ស្តែង​»៕សរន

​សភា​បក្សប្រឆាំង​តួ​ក​គី​ម្នាក់​យក​ញញួរ​វាយ​ទូរស័ព្ទ​ខ្លួននៅក្នុង​សភា​ដើម្បី​ប្រឆាំង​នឹង​ច្បាប់សារព័ត៌មាន​ថ្មី​។​ក្រុមប្រឆាំង​និយាយថា ច្បាប់​នេះ​មានបំណង​បិទ​ខ្ទប់​សេរីភាព​សារព័ត៌មាន​និង​នាំ​ដល់​ការ​រឹត​​ត្បិត​ចាប់​ពិរុទ្ធ​ជាទូទៅ​