ដោយ : ភ្នំស្វាយ / បន្ទាយមានជ័យ: រដ្ឋបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី ១៤ខែតុលាឆ្នាំ២០២២ បានរៀបចំព្រះវិញ្ណញក្ខន្ធព្រះករុណាព្រះបរមរតន:កោដ្ឋនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដីនិងឯកភាពជាតិខ្មែរ ខួប១០ឆ្នាំ (១៤តុលា២០១៥-២០២២ ) នៅសាលាខេត្ត ។

ព្រះរាជពិធីនោះដឹកនាំដោយលោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការនិមន្ត អញ្ជើញចូលរួមដោយព្រះមេគណ មន្ត្រីសង្ឃ អាចារ្យ ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល កងកម្លាំង យាយជីតាជី សាស្ត្រាចារ្យ និស្សិត សិស្ស យ៉ាងច្រើនកុះករ ។

លោក អ៊ុ រាត្រី បានឡើងអាននូវព្រះរាជជីវប្រវត្តិសង្ខេបព្រះករុណាព្រះបរមរតនកោដ្ឋដែលព្រះករុណាទ្រង់ប្រសូតនៅថ្ងៃទី៣១ ខែតុលាឆ្នាំ ១៩២២ នៅរាជធានីភ្នំពេញ។ ព្រះអង្គទ្រង់បានសិក្សានៅសាលាសិក្សាត្រង់ស្វ័រ រាជធានីភ្នំពេញបន្ទាប់មកទ្រង់បានបន្តការសិក្សាសាលាបារាំងនៅ សាលីលូប៉ា នៃព្រៃនគរប្រទេសវៀតណាមខាងត្បូង។ លុះដល់ខែមេសាឆ្នាំ១៩៤១ ក្រុមប្រឹក្សារាជបល្ល័ង្កបានជ្រើសតាំងនិងថ្វាយព្រះរាជវាំងខណៈព្រះអង្គជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ព្រះអង្គទ្រង់បានបន្តការសិក្សាជាន់ខ្ពស់នៅសាលាទ័ពសេះនិងរថពាសដែកនៅប្រទេសបារាំង។ ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុទ្រង់បានធ្វើជាព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យទាមទារឯករាជ្យហើយក៏បានទទួលឯករាជ្យទាំងស្រុងពីប្រទេសបារាំងវិញនៅខែមេសាឆ្នាំ១៩៥៥ ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុទ្រង់ដាក់រាជ្យថ្វាយព្រះបិតារបស់ព្រះអង្គ ហើយបានបង្កើតសង្គមរាស្ត្រនិយម និង ព្រះរាជឋានៈជានាយករដ្ឋមន្ត្រីដែលបានបំពេញព្រះរាជកិច្ចដឹកនាំអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជារីកចម្រើនលើគ្រប់វិស័យ នៅមុនសង្រ្គាម ។

ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដីនិងឯកភាពជាតិខ្មែរទ្រង់បានសោយទិវង្គតក្នុងព្រះជន្មាយុ ៩០ព្រះវស្សាដោយរោគាពាធនៅមន្ទីរពេទ្យនៅទីក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន។ N