ដោយៈ សុផល / ភ្នំពេញ៖ នៅក្នុងឱកាសនៃមហាសន្និបាត សហភាពអន្តរសភា លើកទី១៤៥ គណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយលោក សួស យ៉ារ៉ា ប្រធានគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា កាលពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញចូលរួម កិច្ចប្រជុំមួយចំនួន ដូចជា កិច្ចប្រជុំអាស៊ានបូកបី (ASEAN+3) កិច្ចប្រជុំក្រុមភូមិសាស្ត្រ នយោបាយតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APG) កិច្ចប្រជុំសម្របសម្រួលរបស់សភា តំបន់អាស៊ី (APA) ចូលរួមពិធីបើកមហាសន្និបាត កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នានា របស់សហភាពអន្តរសភា និងកិច្ចប្រជុំសមាគមអគ្គលេខាធិការសភា ជាដើម។

លោក សួស យ៉ារ៉ា ប្រធានគណៈប្រតិភូ ក៏បានថ្លែងសុន្ទរកថា ក្នុងកិច្ចពិភាក្សាទូទៅ ក្រោមប្រធានបទស្តីពី «សមភាពយេនឌ័រ និងសភា ដែលប្រកាន់យកយេនឌ័រ ជាកត្តាជំរុញ​នៃការផ្លាស់ប្តូរ ដើម្បីកាន់តែមានភាពធន់ និងសន្តិភាពពិភពលោក»។ សូមបញ្ជាក់ថា​ គណៈប្រតិភូសភាកម្ពុជា នឹងបន្តចូលរួមកិច្ចប្រជុំជាបន្តបន្ទាប់ តាមកម្មវិធី រហូតដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ និងត្រៀមជួបពិភាក្សាការងារ ជាមួយ​បណ្តា​សភាជាមិត្ត មួយចំនួនផងដែរ៕/V