​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ប៊ី​ប៊ីស៊ី​) ៖ បាល់ ដែល​ប្រើ​ដោយ ឌី​ហ្គោ ម៉ា​រ៉ាដូ​ណា ដើម្បី​រក​គ្រាប់​បាល់​ដ៏​ល្បី​បំផុត​ពីរ​គ្រាប់​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់ គ្រោង​នឹង​ត្រូវ​ដាក់​លក់​ដេញថ្លៃ​។​

​បាល់ ដែល​ប្រើ​ក្នុង​ការប្រកួត​វើល​ខាប់ ១៩៨៦ ដ៏​ល្បីល្បាញ​រវាង​អង់គ្លេស​និង​អា​ហ្សង់​ទីននេះ មាន​តម្លៃ​ប៉ាន់ស្មាន​ពី ២,៥ លាន​ផោន ទៅ ៣ លាន​ផោន (២,៨៣ ទៅ ៣,៤ លាន​ដុល្លារ​)​។​

​វា​កំពុង​ត្រូវ​បាន​លក់​ដោយ​លោក អា​លី ប៊ីន ណាស​សឺ (Ali Bin Nasser) ជា​អាជ្ញាកណ្តាល​ជនជាតិ​ទុយ​នី​ស៊ី ដែល​បាន​អនុញ្ញាត​ឱ្យ​គ្រាប់​បាល់ “​បាតដៃ​ព្រះ​”​របស់​ម៉ា​រ៉ាដូ​ណា​ចូលទី​ក្នុង​អំឡុងពេ​ល​​ប្រកួត​។​

​លោក​ប៊ីន​ណាស​សឺបា​ននិយាយថា “​បាល់​នេះ​គឺជា​ផ្នែក​មួយ​នៃ​ប្រវត្តិសាស្ត្រ​បាល់ទាត់​។ វា​ជា​ពេលវេលា​ដ៏​ស័ក្តិសម​ក្នុង​ការចែករំលែក​វា​ជាមួយ​ពិភពលោក​”​។​

​បាល់​នេះ​ត្រូវបាន​ប្រើ​សម្រាប់​ការប្រកួត​ពេញ ៩០ នាទី ដែល​នៅតែ​ជា​ការប្រកួត​ដ៏​ចម្រូងចម្រាស​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​វើល​ខាប់​។​

​ម៉ា​រ៉ាដូ​ណា​ស៊ុត​គ្រាប់បា​ល់​បើកឆាក​ដោយ​ការ​ដាល់​បាល់​ឆ្លង​ផុតដៃ​អ្នក​ចាំទី ភី​ត​ធឺ ស៊ី​ល​តុ​ន (Peter Shilton) របស់​អង់គ្លេស​។​

​លោក​ប៊ីន​ណា​សសឺ​មិន​បាន​ឃើញបា​ល់​រុញ​ចូល​ដោយ​ដៃ​នោះ​ទេ ហើយ​បាន​អនុញ្ញាត​ឱ្យ​គ្រាប់​នោះ​ចូល​ទី ដោយ​ក្រោយមក​អ្នក​ចាំទី​រូបនោះ​បាន​ពណ៌នា​ថា​ជា​”​ការ​ប៉ះ​ក្បាល​ម៉ា​រ៉ាដូ​ណា​បន្តិច​និង​ការប៉ះបាត​​ដៃ​ព្រះ​បន្តិច​”​។​

​គ្រាប់​បាល់​ទី​ពីរ​របស់​ម៉ា​រ៉ាដូ​ណានៃ​ការ​ប្រកួតនេះ​ត្រូវ​គេ​ស្គាល់​ថា “​គ្រាប់​បាល់​ប្រចាំ​សតវត្សរ៍​” ដែល​គាត់​បាន​អូស​ញាក់​ដាច់​កីឡាករ​អង់គ្លេស​ប្រាំ​នាក់ ហើយ​ស៊ុត​អ្នកចាំទី​ស៊ី​ល​តុ​ន​៕

​បាល់​បាតដៃ​ព្រះ​របស់​ម៉ា​រ៉ាដូ​ណា​គ្រោង​នឹង​ដាក់​លក់​ដេញថ្លៃ​ឆាប់ៗ​នេះ