ដោយៈ health.com.kh
ទឹក ផ្លែ ឈើ
មានទឹក ផ្លែ ឈើ កំប៉ុង ជា ច្រើន ដែល អ្នក អាច រក ទិញ បាន នៅ តាម ផ្សា ឬ ហាង លក់ទំនិញ រាយ ៗ ដែល បាន បញ្ជាក់ ថា វា សុទ្ធតែ មាន អត្ថប្រយោជន៍ អស្ចារ្យ ចំពោះ សុខភាព ប៉ុន្តែ បើ យើង គិត ឡើង វិញ គឺ គ្មាន អ្វី ល្អ ជាង ការ ញ៉ាំ ទឹក ផ្លែ ឈើ ដែល ចំរាញ់ ចេញពី គ្រឿងផ្សំ ប្រភេទ ឆៅ ៗ និង ទឹក របស់ វា ឡើយ ។ ហាង លក់ទំនិញ តែង ទិញ ទឹក ផ្លែ ឈើ មក លក់ ដែល បាន មក ពី ការ កែ ច្នៃ ដូច្នេះ វា អាច នឹង ត្រូវ បាន បន្ថែម សារធាតុ គីមី រសជាតិ ពណ៌ ផ្អែម និង សារធាតុ រក្សា បាន យូរ ជា ច្រើន ។

ទឹក ផ្លែ ឈើ ដែល ចេញពី បន្លែ និង ផ្លែ ឈើ ពិត ណាស់ នឹង ផ្តល់ ឱ្យ អ្នក នូវ ជីជាតិ ដ៏ ច្រើន ដែល អាច បង្គ្រប់ ជាតិ ទឹក ច្រោះ ជាតិពុល ពង្រឹង ដល់ ការ រំលាយ អាហារ បង្កើន ថាមពល និង ជំនួយ ដល់ ការ សម្រក ទម្ងន់ ។

ខ្ទឹមស
ខ្ទឹមស គឺជា អាហារ មួយ ប្រភេទ ដែល តែងតែ ត្រូវ បាន មនុស្ស យើង យក មក ចំអិន អាហារ ជាមួយ ។ ខ្ទឹមស មិន ខុស គ្នា នឹង ខ្ទឹមបារាំង ឡើយ គឺ វា ផ្ទុក ទៅ ដោយសារ ធាតុ Phytonutrient Allicin ដែល អាច ទទួល បាន ច្រើន នៅ ពេល ញ៉ាំ ឆៅ ។

ការ សិក្សា បានឱ្យ ដឹង ថា ការ ញ៉ាំ ខ្ទឹមស ឆៅ ពីរ ទៅ បី ដង ក្នុង មួ យស ប្តា ហ៍ នឹង កាត់ បន្ថយ ការ ប្រឈម នឹង ជំងឺមហារីក សួត បាន ។ អ្នក នៅ តែ អាច ទទួល បាន ប្រយោជន៍ ពី ការ ញ៉ាំ ខ្ទឹមស ឆ្អិន ដដែល ទេ ។

ដូង
ដូង គឺជា ផ្លែ ឈើ មួយ ប្រភេទ ដែល មាន អត្ថប្រយោជន៍ យ៉ាង អស្ចារ្យ ដល់ មនុស្ស យើង ។ ការ ញ៉ាំ ទឹកដូង ច្រើន អាច ជំនួស ជាតិ ទឹក ដែល បាត់បង់ ល្អ ជាង ការ ញ៉ាំ ទឹក ធម្មតា ហើយ ប្រេង ដែល ចំរាញ់ ចេញពី សាច់ដូង ដ៏ ផ្ទុក ទៅ ដោយ ជាតិ ខ្លាញ់ ដែល ល្អ ចំពោះ សុខភាព ខួរក្បាល និង បេះដូង ដែរ ។

ម្ទេស ប្លោក ក្រហម
ផ្លែ ឈើ ជូរ ៗ ច្រើន តែ ជា របស់ ដំបូង គេ ហើយ នៅ ពេល យើង គិត អំពី វីតាមីន C ប៉ុន្តែ ម្ទេស ប្លោក ពណ៌ ក្រហម គួរតែ ចូលរួម ជាមួយ គ្នា នឹង ក្រូច និង ក្រូចឆ្មា ដែរ ។ ជាមួយនឹង ការ ទទួលទាន វីតាមីន C បី ដង ក្នុង មួយ ថ្ងៃ ផ្លែ ម្ទេស ប្លោក ក៏ មាន អង់ ទី អុក ស៊ី ដង់ ដ៏ ពូកែ និង ជា ប្រភព នៃ វីតាមីន B6, E និង ម៉ា ញ៉េ ស្យូ ម ផង ដែរ ។
អ្នក ប្រហែលជា អាច មិន អាច រក្សា ចំនួន វីតាមីន C បាន ល្អ ឡើយ នៅ ពេល អ្នក ចំអិន ម្ទេស ប្លោក ដោយ ប្រើ កម្តៅ រហូត ដល់ ១៩០ អង្សារ ។ ដូច្នេះ ដើម្បី ទទួល បាន ជីវជាតិ ពេញលេញ នោះ អ្នក គួរតែ ញ៉ាំ វា ឆៅ វិញ ទៅ ។

ប្រូ ខូ លី
ប្រូ ខូ លី គឺជា បន្លែ មួយ ប្រភេទ ដែល គួរតែ ជ្រើសរើស ដំបូង គេ ។ ជាមួយនឹង ការ ផ្តល់ អត្ថប្រយោជន៍ ដ៏ ច្រើន របស់ បន្លែ មួយ នេះ វា មិន ត្រឹមតែ ផ្ទុក ទៅ ដោយ វីតាមីន C កាលស្យូម ប៉ូ តា ស្យូ ម និង ប្រូតេអ៊ីន ប៉ុណ្ណោះ ទេ តែ ក៏ មាន សារធាតុ Sulforaphane សម្រាប់ ប្រឆាំង នឹង ជំងឺមហារីក បញ្ចុះ សម្ពាធ ឈាម ពង្រឹង ដល់ សុខភាព បេះដូង ផ្តល់ ជា អង់ ទី អុក ស៊ី ដង់ សម្រាប់ ទប់ស្កាត់ ភាព ចាស់ និង ពង្រឹង ដល់ ប្រព័ន្ធ ភាពស៊ាំ ។

យោង ទៅ ទាម ការ សិក្សា មួយ របស់ សារព័ត៌មាន Journal of Agricultural and Food Chemistry បានឱ្យ ដឹង ថា អ្នក ដែល ញ៉ាំ ប្រូ ខូ លី ឆៅ ឃើញ ថា មានការ បឺត ស្រូប សារធាតុ Sulforaphane លឿន ជាង និង ច្រើន ជាង អ្នក ញ៉ាំ ឆ្អិន៕/PC