ដោយៈ health.com.kh

មនុស្ស បច្ចុប្បន្ន នេះ តែងតែ លេង ទូរ សព្ទ័ និង ប្រើ កុំព្យូទ័រ គ្រប់ ពេល ហើយ ប្រើ ក្នុង រយៈពេល យូរ ទៀតផង ដូចនេះ វា ងាយ នឹង ប៉ះពាល់ ភ្នែក ខ្លាំងណាស់ ។ ខាងក្រោម នេះ យើងខ្ញុំ នឹង ប្រាប់ អ្នក ពី ផ្លែឈើ មួយចំនួន ដែល អាច ការពារ ភ្នែក អ្នក បាន ។ តើ មាន ផ្លែឈើ អ្វីខ្លះ ?

អ្នក អាច បរិភោគ ចេក បាន ព្រោះ នៅក្នុង ចេក មាន សារធាតុ ម្យ៉ាង ដែល អាច ធ្វើឲ្យ ភ្នែក អ្នក មាន សុខភាព ល្អ ។
អ្នក ក៏ អាច បរិភោគ ផ្លែ ស្រកានាគ បានដែរ ព្រោះ នៅក្នុង ផ្លែ ស្រកានាគ មាន វីតាមីន E ដែល អាច ជំនួយ ដល់ ភ្នែក អ្នក បាន មិន ត្រឹមតែ ប៉ុណ្ណោះ ថែម ទាំង អាច ធ្វើឲ្យ ខួរក្បាល អ្នកចង ចាំ បានល្អ ទៀតផង ។
អ្នក អាច បរិភោគ ក្រូច ឲ្យបាន ច្រើន ព្រោះ នៅក្នុង ក្រូច មាន វីតាមីន C ជាច្រើន ដែល អាច ការពារ ភ្នែក របស់ អ្នក ការពារ ថ្លើម របស់ អ្នក ឲ្យ បញ្ចេញ ជាតិពុល បាន ជាងនេះទៅទៀត វា អាច បង្កើន ប្រពន្ធ័ ការពាររាងកាយ អ្នក ឲ្យ រឹងមាំ បាន ទៀតផង ព្រោះ នៅក្នុង ក្រូច មាន សារធាតុចិញ្ចឹម យ៉ាងច្រើន សន្ធឹកសន្ធាប់ ។
ផ្លែ ប្លូ ប៊័រ រី គឺជា ផ្លែឈើ ដែល ល្អ ចំពោះ ភ្នែក អ្នក ណាស់ បើ ភ្នែក អ្នក តែងតែ មាន ភាព នឿយហត់ អ្នក អាច ពិសារ វា បាន នោះ វា នឹង ជួយ ឲ្យ អ្នក មាន អារម្មណ៍ ធូរស្រាល ហើយ វា ថែម ទាំង អាច ជួយ ការពារ ភ្នែក អ្នក មិន ងាយ ចាស់ នោះ វា មិន ងាយ ខូច ឡើយ ។
អ្នក អាច ផឹក ទឹកអំបៅ ឲ្យបាន ច្រើន ព្រោះ នៅក្នុង ទឹកអំពៅ មាន សារធាតុចិញ្ចឹម ជាច្រើន ដែល អាច ធ្វើឲ្យ ភ្នែក អ្នក ល្អ ថែម ទាំង អាច ធ្វើឲ្យ អ្នករំលាយ អាហារ បានល្អ ទៀតផង ។
អ្នក អាច បរិភោគ ផ្លែ ទ្រ លា ប់បាន ព្រោះ នៅ ក្នុង នោះ មាន សារធាតុចិញ្ចឹម និង វីតាមីន យ៉ាងច្រើន សន្ធឹកសន្ធាប់ ដែល អាច ធ្វើឲ្យ ភ្នែក អ្នក មាន សុខភាព ល្អ ថែម ទាំង អាច ធ្វើឲ្យ រាងកាយ អ្នក មាន សុខភាព ល្អ ដូចគ្នា៕/PC