ដោយៈ health.com.kh
ការស្រាវជ្រាវ មួយ បានបង្ហាញ ថា ការ អង្គុយ យូរពេក អាច កើត មាន បញ្ហា សុខភាព មួយចំនួន រួមមាន ការ ធាត់ និង វិបត្តិ មេ តា ប៉ូលីស ដែល ជា ចង្កោម នៃ រោគ សញ្ញា មួយចំនួន ដូចជា សម្ពាធ ឈាម កើនឡើង ជាតិ ស្ករ ក្នុង ឈាម ខ្ពស់ ខ្លាញ់ នៅ ជុំវិញ ចង្កេះ និង កម្រិត កូ ឡេ ស្តេ រ៉ុល មិនធម្មតា។

ការ អង្គុយ យូរពេក ក៏ អាច បង្កើន ហានិភ័យ នៃ ការស្លាប់ ដោយសារ ជំងឺ សរសៃឈាម បេះដូង និង មហារីក ផងដែរ ។ ការស្រាវជ្រាវ មួយ ទៅលើ ក្រុម មនុស្ស ពេញវ័យ ដែល ចំណាយ ពេល តិចជាង ២ ម៉ោង ក្នុង មួយថ្ងៃ នៅមុខ ទូរទស្សន៍ ឬ ការកម្សាន្ត ជាមួយនឹង ក្រុម មនុស្ស ដែល បាន ចំនាយ ពេល ច្រើន ជាង ៤ ម៉ោង ក្នុង មួយថ្ងៃ បានបង្ហាញថា៖

• ជិត ៥០ ភាគរយ បាន កើនឡើង ហានិភ័យ នៃ ការស្លាប់ ពី មូលហេតុ នានា
• ១២៥ ភាគរយ បាន កើនឡើង ហានិភ័យ នៃ ការកើតមាន ជំងឺ សរសៃឈាម បេះដូង ដូចជា ឈឺ ទ្រូង ឬ ជំងឺ គាំងបេះដូង
• ការកើនឡើង ហានិភ័យ នេះ គឺ មាន ភាព ដាច់ដោយឡែក ពី កត្តា ហានិភ័យ ធម្មតា នៃ ជំងឺ សរសៃឈាម បេះដូង ដូចជា ការជក់បារី ឬ សម្ពាធ ឈាម ខ្ពស់
• បញ្ហា គឺ មិនមែន តែ ការ អង្គុយ នៅ មុខ ទូរទស្សន៍ ប៉ុណ្ណោះ ទេ គឺ រាល់ ការ អង្គុយ នៅ តុ នៅ កន្លែងធ្វើការ ឬ នៅ លើ យានជំនិះ ។ ការ ចំណាយពេល ២ ទៅ ៣ ម៉ោង ក្នុង មួយ សប្តាហ៍ នៅ កន្លែង ហាត់ប្រាណ ឬ ការចូលរួម សកម្មភាព ជា មធ្យម ឬ កម្រិត ធ្ងន់ មិន បាន ចោត ជា បញ្ហា នោះ ទេ។

ដំណោះស្រាយ ដើម្បី បន្ថយ ហានិភ័យ នៃ ការ អង្គុយ យូរពេក នោះ គឺជា ការ អង្គុយ តិច និង ការធ្វើ ចលនា បាន ច្រើន ។ អ្នក ត្រូវ ចាប់ផ្តើម ឈរ ឲ្យបាន ច្រើន ជាង អង្គុយ នៅពេល ដែល អ្នក អាចធ្វើ បាន។

ឧទាហរណ៍ ៖
• ឈរ នៅ ខណៈពេល និយាយ ទូរស័ព្ទ
• ប្រសិនបើ អ្នក ត្រូវ អង្គុយ ធ្វើការ នៅក្នុង រយៈពេល យូរ អ្នក ត្រូវ ព្យាយាម ឈរ ឬ កែច្នៃ តុ ឱ្យបាន ខ្ពស់
• ការដើរ ជួបជុំ ជាមួយ មិត្ត រួម ការងារ ជាជាង ការប្រមូលផ្តុំ នៅក្នុង បន្ទប់ ប្រជុំ៕/PC