​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ជំនន់​ទឹកភ្លៀង​បាន​ពន្លិច​ផ្ទះ​រាប់រយ​និង​រថយន្ត​ចត​ចោល​តាម​ផ្លូវត្រូវ​ទឹក​លិច​ស្ទើរ​ទាំងស្រុង​នៅ​អូស្ត្រាលី​ភាគ​អាគ្នេយ៍​កាលពី​ថ្ងៃ​សុក្រ​ទី​១៤​តុលា នៅពេល​អ្នកស្រុក​ខ្លះ​​ត្រូវ​បាន​ជួយ​សង្គ្រាម​តាម​ទូក​ពោង​នៅ​ជាយក្រុង​មែ​ល​ប៊​ន​។​

​ឥឡូវ​ស្ថានភាព​គ្រាអាសន្ន​ទឹកជំនន់​ត្រូវបាន​ប្រកាស​នៅ​ក្នុង​រដ្ឋ​វិច​ថរ​រៀ (Victoria)​ដែល​ជា​រដ្ឋ​មាន​ប្រជាជន​ច្រើន​បំផុត​ទី​ពីរ​នៅ​អូស្ត្រាលី នៅពេល​ទឹក​ឡើង​ភ្លាមៗ​បាន​បង្ខំ​អោយមាន​ការជម្លៀស​​មនុស្ស​នៅ​ទីក្រុង​មែ​រី​បៀ​ណង​(Maribyrnong)​ជាយ​ទីក្រុង​មែ​ល​ប៊​ន​។​

​អភិបាលរដ្ឋ​លោក ដា​ញែល អ៊ែន​ឌ្រូ​វ​(Daniel Andrews)​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា ផ្ទះ​ប្រមាណ​៥០០​នៅក្នុង​រដ្ឋ​វិច​ថរ​រៀ​ត្រូវបាន​ជន់​លិច និង​ទីតាំង​ប្រមាណ​៥០០​ទៀត​ត្រូវ​ទឹក​ឡោមព័ទ្ធ​កាត់​​ផ្តាច់​ពី​សេវា​គ្រាអាសន្ន​។​

​នៅពេល​ការ​ធ្លាក់ភ្លៀង​ដ៏​ខ្លាំង​បាន​ចប់​កាលពី​ព្រឹក​ថ្ងៃ​សុក្រ សេវា​គ្រាអាសន្ន​រដ្ឋ​បាន​ព្រមាន​ថា​ទឹកជំនន់​នឹង​កាន់តែ​អាក្រក់​ទៅ​នៅពេល​ទឹក​ហូរ​ចុះ​មក​ពី​ខ្សែទឹក​ខាងលើ​។​

​នៅក្នុង​រដ្ឋ​ញូ​វ សោត វ៉េ​ល​( New South Wales)​ដែល​ជា​រដ្ឋ​មាន​ប្រជាជន​ច្រើន​បំផុត​នៅ​អូស្ត្រាលី មជ្ឈមណ្ឌល​ជម្លៀស​មួយ​ត្រូវបាន​រៀបចំ​ទុក​ជា​ស្រេច ក្រោយ​ការ​ធ្លាក់ភ្លៀង​ខ្លាំង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​៕

​ទីក្រុង​មែ​រី​បៀ​ណង​(Maribyrnong)​នៅ​ជាយ​ទីក្រុង​មែ​ល​ប៊​ន​រង​ការ​ជន់​លិច​ភ្លាមៗ​បន្ទាប់​ពី​ការ​ធ្លាក់ភ្លៀង​ខ្លាំង​កាលពី​ថ្ងៃ​សុក្រ​