​ប្រែ​សម្រួលៈ​បំណង​(​បាងកក​ប៉ុស្តិ៍​)៖ មនុស្ស​ប្រមាណ​៣២៤.០០០​គ្រួសារ​នៅ​រងគ្រោះ​ដោយ​ទឹកជំនន់​នៅ​ឡើយ​នៅ​២៨​ខេត្ត​ក្នុងប្រទេស​ថៃ ភាគច្រើន​នៅ​ភាគ​កណ្តាល​និង​ឦសាន​ប្រទេស នេះ​បើ​តាម​នាយក​​ដ្ឋា​ន​បង្ការ​និង​សម្រាល​គ្រោះមហន្តរាយ​។​

​នាយកដ្ឋាន​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ទឹកជំនន់​នេះ​បង្កឡើង​ដោយ​ការ​ធ្លាក់ភ្លៀង​រដូវវស្សា​និង​ឥទ្ធិពល​នៃ​ព្យុះ​ណូរុ​កាលពី​សប្តាហ៍​មុន​។​

​កាលពី​សប្តាហ៍​មុន សារព័ត៌មាន​ថៃ​មួយ​បាន​និយាយ​ថា​នាយកដ្ឋាន​បង្ការ​និង​សម្រាល​គ្រោះមហន្តរាយ​បាន​រាយការណ៍​ថា​មនុស្ស​បួន​នាក់​បាន​ស្លាប់​និង​ជាង​៧២.០០០​គ្រួសារ​រង​ផលប៉ះពាល់​ដោយ​ទឹក​​ជំនន់​នៅ​៣០​ខេត្ត​ចាប់តាំងពី​ថ្ងៃ​២៨​កញ្ញា​មក ហើយ​ខេត្ត​ថៃ​ចំនួន​១៣​រង​ការ​ជន់​លិច​នៅឡើយ​រួមមាន​ខេត្ត​Phetchabun, Si Sa Ket, Ubon Ratchathani, Khon Kaen, Loei, Chaiyaphum, Maha Sarakham, Nakhon Ratchasima, Buri Ram, Lop Buri, Phichit, Nakhon Sawan and Prachin Buri​។​

​ខេត្ត​Tak, Ayutthaya, Ang Thong, Pathum Thani, Sing Buri និង Chai Nat រងគ្រោះ​ដោយ​ទឹក​ហូរ​កាត់​។​

​ប្រជាជន​ធ្វើដំណើរ​តាម​ទូក​នៅ​ភូមិ​មួយ​ក្នុង​ខេត្ត​ណា​ខន រ៉ា​ត​ចា​ស៊ី​ម៉ា​(Nakhon Ratchasima)​និង​ខុន​ឃែន​(Khon Kaen)

​ការ​ធ្លាក់ភ្លៀង​ខ្លាំង​ក៏​រំពឹងថា​កើតមាន​នៅ​ថ្ងៃ​សុក្រ​នេះ​នៅ​ភាគ​ឦសាន​ប្រទេស នៅពេល​ព្យុះ​ត្រូពិច​មួយ​ធ្វើ​ដំណើរ​ចូល​វៀតណាម​កណ្តាល​។​វិ​សម្ពាធ​មួយ​នៅ​ក្នុងសមុ​ទ្រចិន​ខាងត្បូង​អាច​ប្រែក្លាយជា​ព្យុះ​​មួយ ហើយ​ពេល​ធ្វើដំណើរ​មក​ដល់​ថៃ​វា​នឹង​នាំ​ទឹកភ្លៀង​ចាក់​ស្រោច​ខេត្ត​ជាង​ដប់​នៅ​ភាគ​ឦសាន​ប្រទេស​ចាប់ពី​ថ្ងៃ​សុក្រ​ដល់​ថ្ងៃ​សៅរ៍​៕