ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ លោក លីម សុភា អភិបាលខណ្ឌជ្រោយចង្វារប្រធានគណៈបញ្ជាការ រដ្ឋបាល ខណ្ឌជ្រោយចង្វារបានអញ្ជើញ ដឹកនាំកិច្ចប្រជុំស្តីពីការពង្រឹង ការងារសន្តិសុខ សណ្តាប់ធ្នាប់ និងទប់ស្កាត់បទល្មើសផ្សេងៗនៅក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារ។

ក្នុងកិច្ចប្រជុំនោះ លោកអភិបាលខណ្ឌជ្រោយចង្វារ បានណែនាំដល់អាជ្ញាធរនិងសមត្ថកិច្ច ថ្នាក់ខណ្ឌឱ្យមានការចូលរួមសហការអោយបានសកម្មរវាងអាជ្ញាធរមូលដ្ឋាន និងបណ្តាម្ចាស់អាជីវកម្មផ្សេងៗរួមមាន បុរី សណ្ឋាគារ ខុនដូ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន និងបន្ទប់ជួល ដើម្បីទប់ស្កាត់បទល្មើសដែលអាចនឹងកើតមាន៕សរន-PC