ប្រមុខ​ការពារជាតិ​: ឧ​ត្ត​ម​សេនីយ៍ សៅ សុខា​-​ហ៊ុន ម៉ា​ណែ​ត មាន​សិទ្ធិ​ពេញលេញ ក្នុងការ​បញ្ជា​ក្នុង​កងយោធពល​ខេមរភូមិន្ទ​

2112
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: ប្រមុខ​ការពារជាតិ​ក​ម្ពុ​ជា សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បានបញ្ជាក់​អំពី​ការប្រគល់​ភារកិច្ច​ជូន​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ជា​អគ្គមេបញ្ជាការ​ស្ដីទី នៃ​កងយោធពល​ខេមរភូមិន្ទ ជំនួស​នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ុល សារឿន និង​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ជា​នាយសេនាធិការ​ចម្រុះ​ស្ដីទី និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​ស្តីទី ជំនួស​នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម និង​នាយ​ឧ​ត្ត​ម​សេនីយ៍ មាស សុភា គឺ​ធ្វើតាម​ឋ​នា​នុ​ក្រម​របស់​កងយោធពល​ខេមរភូមិន្ទ ទោះជា​តំណែង​នោះ​ស្តីទី​ក៏ដោយ គឺមាន​សិទ្ធិ​ពេញលេញ​ទាំងអស់​ក្នុងការ​បញ្ជា​ក្នុង​កងយោធពល​ខេមរភូមិន្ទ តាម​តួនាទី​របស់ខ្លួន​។ ការមិន​ទាន់​ប្រកាស គឺមាន​ការរំជើបរំជួល និង​មានការ​បកស្រាយ​ផ្សេងៗ​។​

​ការ​ថ្លែង​បញ្ជាក់​របស់​ប្រមុខ​ការពារជាតិ​កម្ពុជា បាន​ធ្វើឡើង​នៅក្នុង​ពិធី​ផ្ទេរ​ប្រគល់​តំណែង​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ និង​ថ្នាក់ដឹកនាំ​អគ្គបញ្ជាការដ្ឋាន​កងទ័ព​ជើងគោក នៅ​សាលប្រជុំ​កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៨​។ ពិធី​ផ្ទេរ​ប្រគល់​តំណែង​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ និង​ថ្នាក់ដឹកនាំ​អគ្គបញ្ជាការដ្ឋាន​កងទ័ព​ជើងគោក មានដូចជាៈ នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ុល សារឿ​ល , នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម , នាយ​ឧ​ត្ត​ម​សេនីយ៍ មាស សុភា , នាយ​ឧ​ត្ត​ម​សេន​នី​យ៍ សៅ សុខា និង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត​។​

សម្តេច​ពិជ័យ​សេនា​ទៀ បាញ់ បាន​មានប្រសាសន៍ថា ប្រគល់​ភារកិច្ច​ជូន​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ដែលជា​អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ត្រូវ​ទទួល​ជា​អគ្គមេបញ្ជាការ​ស្ដីទី នៃ​កងយោធពល​ខេមរភូមិន្ទ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន ហើយនឹង​ចូលកាន់​កិច្ចការងារ​ស្តីទី​ចាប់ពី​ថ្ងៃទី​៣០ ខែមិថុនា តទៅ​។ ប្រគល់​ភារកិច្ច​ជូន​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ជា​នាយរង​សេនាធិការ​ចម្រុះ និង​ជា​មេបញ្ជាការរង​កងទ័ព​ជើងគោក ទទួល​ភារកិច្ច​ថ្មី​ជា​នាយសេនាធិការ​ចម្រុះ​ស្ដីទី និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​ស្តីទី បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​។​

​សម្តេច​ពិជ័យ​សេនា​ទៀ បាញ់ បាន​បញ្ជាក់ថា ការប្រគល់​តំណែង​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ និង​ថ្នាក់ដឹកនាំ​អគ្គបញ្ជាការដ្ឋាន​កងទ័ព​ជើងគោក ជូន​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា និង​ឧ​ត្ត​ម​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ដោយសារតែ​នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ុល សារឿ​ល , នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម , នាយ​ឧ​ត្ត​ម​សេនីយ៍ មាស សុភា ចូលទៅ​បំពេញភារកិច្ច​ឈរឈ្មោះ​ជា​បេក្ខជន​តំណាង​នៅក្នុង​អាណត្តិ​ទី​៦ អ្នក​ទាំងបី​នាក់​នេះ គឺ​នឹង​សុំច្បាប់​ពិសេស ហើយ​ចូល​ជាធរ​មាននៅ​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៨ គាត់​ទៅធ្វើ​ភារកិច្ច​តាម​ការចាត់តាំង និង​អនុវត្ត​ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់​។ ហើយ​តាម​ឋ​នា​នុ​ក្រម​របស់​កងយោធពល​ខេមរភូមិន្ទ ទោះជា​តំណែង​នោះ​ស្តីទី​ក៏ដោយ គឺមាន​សិទ្ធិ​ពេញលេញ​ទាំងអស់​ក្នុងការ​បញ្ជា​ក្នុង​កងយោធពល​ខេមរភូមិន្ទ តាម​តួនាទី​របស់ខ្លួន​។ ហើយ​រឿងនេះ ផ្ទៃក្នុង​របស់​កងយោធពល​ខេមរភូមិន្ទ គឺ​បានទទួល​ស្គាល់​យ៉ាង​ជាក់លាក់ ពោរពេញ​ដោយ​ជំនឿ​ជឿជាក់​អំពី​សមត្ថភាព និង​កិច្ច​ការដែល​ត្រូវ​មក​ទទួល​ភាៈ​បន្ត​នេះ​។

​សម្តេច​ពិជ័យ​សេនា​បាន​បញ្ជាក់ទៀតថា “​ការប្រគល់​តំណែង​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ និង​ថ្នាក់ដឹកនាំ​អគ្គបញ្ជាការដ្ឋាន​កងទ័ព​ជើងគោក មិនមាន​រឿង​អ្វី​ក្រៅ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​នីតិវិធី តាមផ្លូវ​ច្បាប់​។ ភារកិច្ច​នេះ​ជាធម្មតា​អនុវត្តតាម​ផ្លូវច្បាប់ ដោយសារ​ថា តម្រូវការ​មួយចំនួន គឺមាន​អ្នកដឹកនាំ (​នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ុល សារឿន​, នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម និង​នាយ​ឧ​ត្ត​ម​សេនីយ៍ មាស សុភា​) មាន​ភារកិច្ច​តាមច្បាប់​តម្រូវ នៅពេល​ជិត​ឃោសនាបោះឆ្នោត​មកដល់ គឺ​អ្នក​ដែល​ឈរឈ្មោះ​ត្រូវតែ​សុំច្បាប់​ពិសេស​មួយ គឺ​មុន​មួយ​សប្តាហ៍​។ ហើយ​នៅពេលដែល​ចាក​ចេញទៅ ទៅធ្វើ​ភារកិច្ច​ច្បាប់​ពិសេស គឺ​ត្រូវតែមាន​អ្នក​ជំនួស ប៉ុន្តែ​អត់​មានការ​តែងតាំង​ទេ គឺ​គ្រាន់តែ​ស្តីទី​ទេ​។ មុនពេល​មិនទាន់​ផ្ទេរ​មានការ​រំជើបរំជួល​ខ្លាំង និង​មានការ​លើកឡើង​ផ្សេងៗ​”​។​

​សូមជម្រាបថា នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ុល សារឿន ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​នៅ​មណ្ឌល​ព្រះសីហនុ លំដាប់​លេខ​រៀង​ទី​១​។ ចំណែក​នាយ​ឧ​ត្ត​ម​សេនីយ៍ មាស សុភា ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​នៅ​មណ្ឌល​ព្រះវិហារ លំដាប់​លេខ​រៀង​ទី​១​។ រីឯ​នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​នៅ​មណ្ឌល​ឧ​ត្ត​រ​មានជ័យ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម