ម៉ូតូ​បុក​ម៉ូតូ​នៅ​អន្លង់វែងៈ​ស្លាប់​ម្នាក់​,របួស​ពីរ​នាក់​

1337
ចែករម្លែក

ដោយៈ​អូរ​ស្មាច់​/​ឧ​ត្ត​រ​មាន​ជ័​យៈ​គ្រោះថ្នាក់​ចរាចរ​មួយ​បាន​កើតឡើង​កាលពី​យប់​ថ្ងៃទី​៣០​ខែមិថុនា លើ​កំណាត់​ផ្លូវជាតិ​លេខ​១៧៤​ចំណុច មុខ​សាលាបឋមសិក្សា​អន្លង់វែង ស្ថិតនៅ ភូមិ​ថ្នល់កែង ឃុំ​-​ស្រុក​អន្លង់វែង​រវាង​ម៉ូតូ​និង​ម៉ូតូ​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​និង​ពីរ​នាក់​ផ្សេងទៀត​របួស​។​

ម៉ូតូ​បុក​ម៉ូតូ​នៅ​អន្លង់វែងៈ​ស្លាប់​ម្នាក់​និង​រងរបួស​ពីរ​នាក់​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​ដល់​ជីវិត​ឈ្មោះ សាទ គង្គា អាយុ​២២ ឆ្នាំ រស់នៅ​ភូមិ កណ្តាល​កណ្តាល​ក្រោម ឃុំ​-​ស្រុក​អន្លង់វែង បើក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ ១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ឧ​ត្ត​រ​មានជ័យ ១C ៦៤៨៦ បើកបរ​ពី​លិចទៅ​កើត ។​ចំណែក​ភាគី​បង្ក ឈ្មោះ លាស រាជ ភេទ​ប្រុស អាយុ​១៨ ឆ្នាំ រស់នៅ​ភូមិ ស្លែង​​ពណ៌ ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង បើក​ម៉ូតូ​ម៉ាក ហុងដា​សេ​១២៥ ព៌​ណ​ខ្មៅ ពាក់​ស្លាក​លេខឧ​ត្ត​រ​មាន​ជ័យ​1C 1620​រងរបួស​បាក់ដង​កំបិត​ខាងឆ្វេង និង អ្នករួមដំណើរ​ជាមួយ​ម្នាក់ ឈ្មោះ សុខ សែន ភេទ​ប្រុស អាយុ​១៨ ឆ្នាំ រស់នៅ​ភូមិ ជាមួយគ្នា​រងរបួស​ស្រាល​។​
​កម្លាំង​អន្តរាគមន៍​អធិការ​ស្រុក​យក​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យបង្អែក​ស្រុក​និង​យក​វត្ថុតាង​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕មន

ម៉ូតូ​បុក​ម៉ូតូ​នៅ​អន្លង់វែងៈ​ស្លាប់​ម្នាក់​និង​រងរបួស​ពីរ​នាក់​

ទីតាំងផ្សាយពាណិជ្ជកម្ម