ដោយៈ ច័ន្ទគារ / សៀមរាបៈ លោកឧត្តមសេនីយ៍ទោ បណ្ឌិត ខេង រ៉ា មេបញ្ជាការរង នគរបាលជាតិ ប្រចាំភូមិភាគទី៤ បានចូលរួមជាមួយព្រះគ្រូសច្ចៈវរធម្មញាណ ពៅ ផល្លី ព្រះចៅអធិការ វត្តឈូកត្រសាល រស្មីមានជ័យ បានចែកអំណោយជូនដល់ប្រជាពលរដ្ឋ ក្រីក្រចំនួន ៤៣ គ្រួសារ នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ នេះ នៅក្នុងភូមិបុស្ស ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ។

ក្នុងពិធីនោះ លោកឧត្តមសេនីយ៍ទោ បណ្ឌិត ខេង រ៉ា បានថ្លែងអរគុណដល់គ្រូសច្ចៈវរធម្ម ញាណ ពៅ ផល្លី ព្រះចៅអធិការ វត្តឈូកត្រសាល រស្មីមានជ័យ និងព្រចៅអធិការវត្ត ផ្សេងទៀត ក៏ដូចជា អាជ្ញាធរឃុំខ្នារពោធិ៍ ក៍ដូចជាសប្បុរសជននានា ដែនបានសហការគ្នា ហើយនាំយកគ្រឿងឧបភោគ បរិភោគ មកចែកជូនប្រជាពលរដ្ឋក្រីក្រ នាពេលនេះ។

ជាមួយនឹងការចែកជូននូវអំណោយជាគ្រឿងឧបភោគបរិភោគជាច្រើនមុខ ក៏នៅមានការចែក ជូនលិខិតសរសើរ ជាច្រើនសន្លឹក ប្រគេនចំពោះព្រះសង្ឃ សប្បុរសជននានា ដែលបាន បរិច្ចាគធនធានផ្ទាល់ខ្លួន ជាបន្តបន្ទាប់ ដើម្បីជាការលើកទឹកចិត្តផងដែរ៕ V / N