អ្នកក្រុង​ភ្នំពេញ​ម្នាក់​លង់ទឹក​សមុទ្រ​ស្លាប់​ពេល​ជួល​ទូក​ជិះ​កម្សាន្ត​តាម​ប្រជុំ​កោះរ៉ុង​សន្លឹម​

1417
ចែករម្លែក

ដោយៈ​វណ្ណៈ​/​ព្រះសីហនុៈ​ស្ត្រី​វ​យ័​ចំណាស់​ម្នាក់​បាន​លង់ទឹក​រហូត​បាត់បង់​ជីវិត​នៅ​កំពង់ទូក​ពេលដែល​ទូក​ដឹក​អ្នកដំណើរ​ចូល​ចត​កន្លែង​ទឹក​រាក់​ឲ្យ​ភ្ញៀវ​ចុះ​ឆ្លងទៅ​ដែន​កោះរ៉ុង​ដើម្បី​កម្សាន្ត ។​​គ្រោះ​អកុសល​នេះ​បាន​កើតឡើង​នៅ ក្បែរ​កោះរ៉ុង នៃ​ភូមិ​កោះ​តូច សង្កាត់​កោះរ៉ុង​សន្លឹម ក្រុងព្រះសីហនុ កាលពី​រសៀល​ថ្ងៃទី​៣០​ខែមិថុនា​ម្សិលមិញ ។​

​តាម​របាយការណ៍​សម​ត្ថ​កិច្ច​កងរាជអាវុធហត្ថ​ស្នាក់ការ​សន្តិសុខ​ប្រចាំ​នៅ​សង្កាត់​កោះរ៉ុង ក្រុងព្រះសីហនុ​បាន​ឲ្យ​ដឹងថា​មាន​ភ្ញៀវទេសចរ​ចំនួន​២៧​នាក់​បាន​ជួល​ទូក​ទេសចរណ៍​មួយគ្រឿង​ឈ្មោះ​HAPPYBOAT CAMBODIA​ដើម្បី​ធ្វើដំណើរ​កម្សាន្ត​តាម​កោះ​នានា​នៅក្នុង​សង្កាត់​កោះរ៉ុង ។​លុះ​ទៅដល់​ចំណុចកើតហេតុ​ទូក​យន្ត​នោះបាន​ចូល​ចត ដល់​តំបន់​ទឹក​រាក់ៗ ទុក​ឱកាស​ឲ្យ​ភ្ញៀវ​ចុះ​ហែល​ទឹក​លេង​មុននឹង​ឡើងលើ​ដែន​កោះ​។ ប៉ុន្តែ​ជា​អកុសល ស្ត្រី​វ​យ័​ចំណាស់​ម្នាក់​ទំនងជា​ពុល​ទូក​ទន់ដៃទន់ជើង ក្រោកឈរ​មិន​រួច​ពេល​ចុះ​ដល់​ទឹក​ក៏​ទន់ជង្គង់​ដួល​លង់ទឹក​សមុទ្រ​ស្លាប់​ភ្លាម​មួយ​រំពេច​។​

​ជនរងគ្រោះ​ឈ្មោះ ព្រំ សារ៉ាន អាយុ ៦៤​ឆ្នាំ មាន​ទីលំនៅ ក្រុម ១៤ ភូមិ​៤ ខណ្ឌដូនពេញ​រាជធានី​ភ្នំពេញ​។

ស្រ្តីរងគ្រោះ

​ក្រុម​នាវិក ទូក​ទេសចរណ៍​បាន​ប្រាប់ថា ស្ត្រី​រងគ្រោះ​បាន​ចុះ​ពីលើ​ទូក​កាន់​ខ្សែពួរ​ដែល​ក្រុម​នា​វឹក​បានរៀបចំ​សម្រាប់​ភ្ញៀវ​ដែល​ចុះ​មុជទឹក​មើល​ផ្កាថ្ម​។​ចៃដន្យ​មាន​រលក​សមុទ្រ​ធំ​បណ្តាល​ស្ត្រី​រងគ្រោះ​របូត​ខ្សែពួរ​សុវត្ថិភាព ពី​ដៃ​បណ្តាល​ឲ្យ​ស្ត្រី​រងគ្រោះ​លិច​បាត់​លង់​ស្លាប់​តែម្តង​៕​មន

ទីតាំងផ្សាយពាណិជ្ជកម្ម