​ឆ្នាំ​ជួត

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​លោកអ្នក​ចង់​ធ្វើ​អ្វីមួយ​តែង​មានការ​ចម្រើន​លូតលាស់​ឈានទៅ​មុខជា​លំដាប់​។​សម្រាប់​ការប្រកប​ការងារ ស្ត្រី​លោកអ្នក​នៅ​ជួប​បញ្ហាលំបាក​ផ្លូវចិត្ត​ច្រើន​ដោយសារតែ​ការធ្វើ​អ្វីមួយ​តែង​មិន​ឆ្លើយតប​ដូច​គាប់​បំណង​ប៉ុន្មាន​នោះឡើយ​។​លោកអ្នក​អាច​បើកហាង​លក់ដូរ​ថ្មី ឬ​ពង្រីក​មុខរបរ​ចាស់​ពីព្រោះថា​ផល​តែង​ឆ្លើយតប​មកវិញ​គ្រាន់​កក់ក្តៅ ។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​មានការ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​ការសប្បាយ​ក្លាយជា​ទុក្ខ​វិញ​៕

 

​ឆ្នាំឆ្លូវ​

 

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​លោកអ្នក​បើ​ជួប​បញ្ហាលំបាក​នឹង​បាន​ធូរស្រាល ហើយ​រឿង​រាវ​ខ្លះ​ដែល​អាក្រក់​អាច​ប្រែ​មក​ល្អ​វិញ​ផង​។​ថ្ងៃនេះ​បើ​លោកអ្នក​សម្លឹង​លើ​កិច្ចការងារ​ឬ​ចុះ​ធ្វើ​អ្វីមួយ​នោះ​នឹង​ឆ្លើយតប​ជា​ផ្លែផ្កា​គ្រាន់​កក់ក្តៅ​ពុំខាន​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​មិនត្រូវ​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​រឿង​រាវ​ដាក់ខ្លួន​ហើយ​នាំឱ្យ​ជះឥទ្ធិពល​អាក្រក់​នាពេល​ក្រោយ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ស្រស់ស្រាយ និង​ផ្អែមល្ហែម​ចំពោះ​គ្នា​ប្រពៃ​៕

 

​ឆ្នាំខាល​

 

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​មាន​បញ្ហា​អ្វី​លោកអ្នក​មិនត្រូវ​ធ្វេសប្រហែស​ឡើយ ត្រូវ​ប្រយ័ត្នប្រយែង​ទើប​មិនមាន​បញ្ហា​អាក្រក់​ណាមួយ​ឈានចូល​កើត​។​ការប្រកប​ការងារ​ឱ្យ​ប្រយ័ត្នប្រយែង​រឿង​ប្រាក់កាស និង​បញ្ហា​ចាញ់​ប្រៀប​គេ​ដោយ​ប្រការ​ណាមួយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​មានការ​ហូរ​ចេញ និង​ហូរ​ចូល​មិន​ទៀងទាត់ ដូច្នេះ​មិនគួរ​ផ្សងព្រេង​ទៅ​បោះទុន​អ្វីមួយ​ដោយ​មិនបាន​មើលមុខ​ក្រោយ​ឡើយ​ប្រយ័ត្ន​ត្រូវ​ខាតបង់​អស់ទ្រព្យ​ពី​ខ្លួន​។​
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មិនត្រូវ​យក​ភាព​ប្រកែប្រកាន់​ដាក់ខ្លួន​ច្រើន​ឡើយ​នាំ​កើត​តែ​បញ្ហា​ល្អក់កករ​ដាក់គ្នា​ប៉ុណ្ណោះ​៕

 

​ឆ្នាំថោះ​

 

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​មិនសូវ​គាប់ប្រសើរ​ប៉ុន្មាន​ទេ ម្ល៉ោះហើយ លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​ពីព្រោះថា​ផល​មិនល្អ​នោះ​តែង​យាយី ហើយ​ត្រូវ​អត់ធ្មត់​តស៊ូ​ទើប​ប្រសើរ​។​ការប្រកប​ការងារ​ពុំ​មានការ​ជឿនលឿន​ទៅមុខ​ឡើយ ពោលគឺ​ភាគច្រើន​មានការ​ថយក្រោយ​ឬក៏​នៅ​នឹង​មួយកន្លែង​ច្រើនជាង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ផល​លំបាក​ក្នុងការ​រកប្រាក់​កម្រៃ​បន្តិច​ព្រោះ​លាភ​ច្រើន​បោល​ហួស ចាប់​ពុំ​សូវ​ជាប់​ទេ ហើយ​បើ​លោកអ្នក​ប្រលងប្រជែង​តម្លៃ​ទៀត​នោះ​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឈាន​ពី​តូចតាច​ដល់​ធំ​។​
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​លេង​ម៉េះ​ម៉ោះ​ច្រើន​នាំ​កើត​ជម្លោះ​វិវាទ ហើយ​មានតែ​រឿងរ៉ាវ​សៅហ្មង​ដាក់គ្នា​៕

 

​ឆ្នាំរោង​

 

​រាសី​ស្រុតចុះ​។​ការរស់នៅ​ក្នុងផ្ទះ​សម្បែង​ស្ត្រី​មេផ្ទះ​មិនត្រូវ​មាត់​រអ៊ូរទាំ​ច្រើន​ឡើយ​ព្រោះ​ងាយ​កើត​បញ្ហា​ចម្រូងចម្រាស​ជាមួយ​ស្វាមី​នាំ​មានរឿង​រាវ​មិនចេះចប់ មិនចេះហើយ ។​នៅថ្ងៃនេះ​មិន​ផ្តល់់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកបការងារ​ណា​ដែល​សំខាន់ ឬ​បើ​ប្រកបការងារ​ផ្លូវ​ឆ្ងាយ​ព្រោះ​តែង​តែង​រាំងស្ទះ និង​ពិសេស​ងាយ​កើតការ​ទាស់ទែង​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​រស់​រវើក​គ្រាន់​ប្រសើរ​ជាង​មុន ហើយ​ផល​កម្រៃ​មាន​ចូល​គ្រាន់​កក់ក្តៅ​ផ្លូវចិត្ត​។
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ ហើយ​ប្រឆាំង​គ្នាច្រើន​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​នាំ​ត្រូវ​ឈឺផ្សា​ផ្លូវចិត្ត​៕

 

​ឆ្នាំម្សាញ់​

 

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនសូវ​ល្អប្រសើរ​ទេ ហើយ​ពិសេស​បើ​ចង់​ខ្ចី​អ្វីមួយ​ពី​អ្នកដទៃ​ក៏​តែង​មិន​ឆ្លើយតប​ដូច​ក្តី​បំណង​នោះដែរ​។​ការប្រកប​ការងារ​ជួប​បញ្ហាលំបាក​ច្រើន និង​ពិសេស​កិច្ចការងារ​ធ្វើ​មិនបាន​ដូច​បំណង​ថែមទៀត​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ត្រូវ​រត់ទៅរក​អតិថិជន ហើយ​ត្រូវ​ស្វះស្វែង​បន្តិច​ទើប​រកប្រាក់​ចំណូល​គ្រាន់​បំពេញ​ក្រពះ​ទៅរួច​។
រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​លោកអ្នក​តោង​តែ​ចេះ​កាត់បន្ថយ​ការចង់​យកឈ្នះ​ចាញ់​គ្នា​ទើប​គ្មាន​រឿង​រាវ​ចម្រូងចម្រាស​កើតឡើង​៕

 

​ឆ្នាំមមី​

 

​រាសី​ស្រុតចុះ​។​ការរស់នៅ​ចូរ​លោកអ្នក​ប្រយ័ត្នប្រយែង​ពាក្យសម្តី​ចរចា​ទៅរក​អ្នកដទៃ​បន្តិច​ពីព្រោះ​គេ​ងាយ​ថ្នាំងថ្នាក់​ចាប់​ជា​កំហុស​គុំ​គួ​ន​ទៅ​ថ្ងៃក្រោយ​។​នៅថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​មិនអាច​ប្រមាថ​បានទេ​ពីព្រោះថា​ផល​អាក្រក់​នោះ​ងាយ​កើតឡើង​ជាង​សព្វមួយដង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​កុំ​គប្បី​មានការ​ទុក្ខព្រួយ​ច្រើនពេក​ព្រោះ​បើ​ផល​ចំណូល​តានតឹង​ពិតមែនតែ​លោកអ្នក​ក៏មាន​ភាព​សុខដុម​ផងដែរ​។​
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ងាយ​កើត​បញ្ហា​ចម្រូងចម្រាស​ណាស់​គប្បី​ប្រយ័ត្នប្រយែង​ពាក្យសម្តី​ចរចា​ទៅរក​គ្នា​បន្តិច​ទើប​ពុំមាន​បញ្ហា​មិនល្អ​ចោទឡើង ៕

 

 

 

​រាសី​ស្រុតចុះ​។​ទាំង​ស្ត្រី​បុរស​ក្នុងថ្ងៃនេះ​បើ​មានការ​សម្រេចចិត្ត​អ្វីមួយ​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះថា​ងាយ​ភ្លាំងភ្លាត់ និង​ជួប​គ្រោះ​ចាញ់បោក​គេ​ណាស់​។​ការប្រកប​ការងារ​ងា​យ​មាន​បញ្ហា ហើយ​ពិសេស​ធ្វើ​ច្រើន​បែរជា​ទទួលបាន​ផល​តិច​ទៅវិញ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច​វិញ ប៉ុន្តែ​យ៉ាងណា​ផល​កម្រៃ​ក៏​មិនសូវ​ឆ្លើយតប​ដូច​សេចក្តីប៉ងប្រាថ្នា​ទេ​ឬ​អាច​និយាយបានថា​ទោះ​ប្រឹង​ទាល់តែ​បែកញើស តែ​ផល​កម្រៃ​រក​សឹង​មិន​គ្រប់​ចិញ្ចឹម​គ្រួសារ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើតមាន​ការខ្វែងគំនិត និង ប្រឆាំង​គ្នា​មិនសូវ​លោះ​ពេល​នោះទេ​៕

 

​ឆ្នាំវក​

 

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​រឿង​អ្វីមួយ​សំខាន់​ពីព្រោះថា​ផល​តែង​ឆ្លើយតប​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​ការលេង​ហ៊ុន ធ្វើ​កិច្ចសន្យា ចរចា​ឬ​ទំនាក់ទំនង​កិច្ចការងារ​អ្វីមួយ​តែង​ផ្តល់​ផល​ល្អ​ត្រឡប់មកវិញ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ទទួល​រង​ការនឿយហត់ និង​ទទួលរង​សម្ពាធ​ច្រើន ប៉ុន្តែ​យ៉ាងណា​ឆ្លង​ចូលមក​ដល់​ថ្ងៃនេះ​លោកអ្នក​បាន​រួច​ផុតពី​ឧបទ្រព​ចោមរោម ហើយ​ភាព​ចម្រើន​លូតលាស់​បាន​ចូលមក​វិញ​។​
សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា​ដូច្នេះ​ដែរ​៕

 

​ឆ្នាំរកា​

 

​រាសី​ខ្ពស់ត្រដែត​។​ទាំង​ស្ត្រី​បុរស​ការរស់នៅ​លោកអ្នក ត្រូវ​ជម្រុះ បញ្ហា​ខ្ជិលច្រអូស បញ្ហា​ស្ពឹក​ស្រពន់​ចេញ​ហើយ​ត្រូវ​រវាសរវៃ​ការងារ​ទើប​ផល​ចម្រុងចម្រើន​លូតលាស់​នឹងមាន​ភាពប្រសើ​រ​ជាង​នេះ​ទៅរួច​។​ការប្រកប​ការងារ​មានការ​ជឿន​លឿ​និង​ធ្វើ​អ្វី​ក៏​តែងមាន​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​អាច​បណ្តាក់ទុន​រកស៊ី​ដោយ​ទ្រង់ទ្រាយ​ធំ និង​អាច​ចេញទៅ​រកស៊ី​ឆ្ងាយ​ជិត​ដោយ​អាច​សម​ដូច​ប្រកប​ទាំងអស់ ហើយ​ការរក​ផល​កម្រៃ​ក៏​គ្រាន់បើ​ជាង​មុន​ផង​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​លោកអ្នក​អាច​សាង​ស្នេហ៍​ចាស់​ថ្មី​ដោយ​មិនមាន​ឧបសគ្គ​អ្វី​រារាំង​ច្រើន​នោះដែរ​៕

 

​ឆ្នាំច​

 

​រាសី​ស្រុតចុះ​។​ការរស់នៅ​ក្នុង​រង្វង់​គ្រូ​សារ​ទាំង​ស្វាមីភរិយា​មើលមុខ​គ្នា​មិនសូវ​ចំ​ប៉ុន្មាន​ទេ​គឺ​តែង​មានការ​ពាក់មុខយក្ស​និង​ប្រឆាំង​គ្នា​។​ក្នុងថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​មិន​តានតឹង​អារម្មណ៍​ច្រើន​ខ្លាំងពេក​ឬ​ធ្វើ​អ្វី​មិន​ធ្វេសប្រហែស​នោះ​ផល​អាក្រក់​ទាំងឡាយ​ក៏​មិន​ហ៊ាន​មក​ក្បែរ​ដែរ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ឆបោក​យក​ទ្រព្យសម្បត្តិ​និង​ប្រើល្បិច​បោកប្រាស់​ដោយ​ប្រការ​ណាមួយ​។​
សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​ឥតមាន​ការរីកលូតលាស់​ទៅមុខ​ទេ​ដូចនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​៕

 

​ឆ្នាំកុរ​

 

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​ភ្លឺ​ថ្លា​និង​ចង់​ពឹងពាក់​ឬ​ជជែក​ពិភាក្សា​ក្នុង​រឿង​អ្វីមួយ​តែង​ឆ្លើយតប​ផល​គ្រាន់​គាប់​បំណង​។​ការប្រកប​ការងារ​ពុំ​សូវ​ល្អ​ក្នុងការ​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ពិសេស​ងាយ​មាន​បញ្ហា​ជាមួយ​អ្នកដទៃ​ជាង​សព្វមួយដង​។​សម្រាប់​ថ្ងៃនេះ​វិញ​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​កម្រើក​គួរសម​ឡើងវិញ ហើយ​ផល​ចំណូល​មាន​ហូរ​ចូល​មួយៗ​គ្រាន់​គួរ​ជាទី​កក់ក្តៅ​។​
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ជួប​បញ្ហា​ប្រឆាំង​និង​ចាប់កំហុស​គ្នាច្រើន​៕