​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ ឥណ្ឌា​បាន​បាញ់​សាកល្បង​កាំជ្រួច​ផ្លោង​ដែល​អាច​ផ្ទុក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​មួយ​ចេញពី​នាវាមុជទឹក​កាលពី​ថ្ងៃ​សុក្រ នេះ​បើ​តាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​ការ​​ពារ​ជាតិ​ឥណ្ឌា​។​

​ក្រសួង​បាន​បញ្ជាក់ថា​កាំ​ជ្រួច ត្រូវ​បាន​បាញ់​ចេញពី​នាវាមុជទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​តែមួយគត់​Arihant​របស់​ឥណ្ឌា​នៅ​ឆកសមុទ្រ​បឹង​ហ្កា​ល់ និង​វា​បាន​បំពេញ​តាម​ស្តង់ដា​ប្រតិបត្តិការ​និង​​បច្ចេកទេស​ទាំងអស់​។​

​ការសាកល្បង​នេះ​បង្ហាញ​លទ្ធភាព​របស់​ឥណ្ឌា​ក្នុង​ការបាញ់​កាំជ្រួច​ផ្លោង​ទាំង​ចេញពី​ដីគោក អា​កាស​និង​ចេញពី​ទឹក ជា​សមត្ថភាព​កម្រ​ដែល​មាន​តែ​ប្រទេស​បី​បួនក្នុងលោក​ដែល​មាន​សមត្ថភាព​ដូច្នេះ​រួមមាន អា​ម៉េ​​រិក រុស្ស៊ី បារាំង​និង​ចិន​។​

​កាំជ្រួច​ផ្លោង​ឥណ្ឌា​ឥឡូវ​អាច​វាយប្រហារ​ប៉ា​គី​ស្ថាន និង​ចិន​ដោយ​បាញ់​ចេញ​ពី​ក្រោម​ទឹក​៕

​កាំជ្រួច​ផ្លោង​ដែល​អាច​ផ្ទុក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​មួយ​ចេញពី​នាវាមុជទឹក​ឥណ្ឌា​កាលពី​ថ្ងៃ​សុក្រ