​ប្រែ​សម្រួលៈ​បំណង​(​វ៉េ​អិន​អិច​ស្ព្រេ​ស​)៖ អ្នកក្រុង​ដា​ណាំ​ងនៅ​វៀតណាម​កណ្តាលជាច្រើននាក់បាន​ចំណាយ​ពេល​មួយ​យប់​ថ្ងៃ​សុក្រ​នៅលើ​ដង​វិថី និង​អាច​ចូល​ទៅ​ផ្ទះ​ទាល់តែ​ដល់​ព្រឹក​ថ្ងៃ​សៅរ៍​នេះ នៅពេល​ការ​ធ្លាក់ភ្លៀង​ខ្លាំង​​បង្ក​ការ​ជន់​លិច​ដ៏​អាក្រក់​បំផុត ធៀប​នឹង​ជំនន់​ទឹកភ្លៀង​នៅ​ប៉ុន្មាន​ឆ្នាំ​មកនេះ​។​

​អ្នកក្រុង​ដា​ណាំង​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​កាលពី​យប់​ថ្ងៃ​សុក្រ​

​ប្រជាជន​បាន​ធ្វើដំណើរ​កាត់​ទឹក​នៅ​លើ​ផ្លូវ​ក្នុង​សង្កាត់​ថាញ់​ខេ​(Thanh Khe)​ដើម្បី​ទៅ​កាន់​ផ្ទះ​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​បន្ទាប់ពី​ពួកគេ​ចេញ​ពី​ធ្វើការ​តាំងពី​ម៉ោង​៥​ល្ងាច​ថ្ងៃ​សុក្រ តែ​មិន​អាច​ទៅដល់​ផ្ទះ​ដោយ​​សារ​ភ្លៀង​ខ្លាំង​និង​ទឹក​លិច​ផ្លូវ​។​

​ព្យុះសុន​កា​(Son Ca)​ដែល​ជា​ព្យុះ​ទី​ប្រាំ​ចេញពីនាយ​ឆ្នេរ​វៀតណាម​នៅ​ឆ្នាំនេះ បាន​នាំមក​ទឹកភ្លៀង​ដ៏​ច្រើន​មក​កាន់​ទីក្រុង​ដា​ណាំង​កាលពី​រសៀល​ថ្ងៃ​សុក្រ​រហូតដល់​ពេល​យប់​និង​ដើម​ថ្ងៃ​សៅរ៍​ដោយ​បង្ក​​ការលិចលង់​ទីក្រុង​ភាគ​កណ្តាល​នេះ​ទាំងមូល​៕

​ភ្លៀង​ខ្លាំង​កាលពី​ថ្ងៃ​សុក្រ​បង្កឡើង​ដោយ​ព្យុះ​សុន​កា​បង្ក​ការលិចលង់​ក្រុង​ដា​ណាំង​និង​បណ្តា​ខេត្ត​ភាគ​កណ្តាល​