ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នៅថ្ងៃទី១៥ តុលា នេះ ព្រឹត្តិការណ៍ប្រកួតបាល់ទះ ដណ្ដើមពានរង្វាន់ សម្ដេចអគ្គមហាសេបតីតេជោ ហ៊ុន សែន (Sen-Cup) បានចាប់ ផ្ដើមហើយ ។ នៅថ្ងៃបើកឆាកនេះ ជាការប្រកួតសម្រាប់ពូល B ដោយក្រុមបាល់ទះ បញ្ជាការដ្ឋាន កងអង្គរក្ស ជួបជាមួយក្រុមបាល់ទះ ស្នងការដ្ឋាននគរបាល ខេត្តត្បូងឃ្មុំ ។

ព្រឹត្តិការណ៍ប្រកួតដណ្ដើមពានរង្វាន់ សម្តេចតេជោ ហ៊ុន សែន មានក្រុមបាល់ទះជើងខ្លាំង ទំាង ១១ ចែកចេញជា ៤ ពូល ដែលពូលAមានក្រុមបាល់ទះរដ្ឋបាលរាជធានីភ្នំពេញ ក្រុមបាល់ទះសមាគម បាល់ទះវិសាខា និងក្រុមបាល់ទះស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង ពូលB ក្រុមបាល់ទះបញ្ជាការដ្ឋានកងអង្គរក្ស ក្រុមបាល់ទះស្នងការដ្ឋាន នគរបាលខេត្តត្បូងឃ្មុំ និងក្រុមបាល់ទះសមាគមបាល់ទះ ខេត្តសៀមរាប។ ពូល C មាន ក្រុមបាល់ទះ កងពលធំអន្តរាគមន៍លេខ៣ ក្រុមបាល់ទះកូននាគឧត្តរ និងក្រុមបាល់ទះ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងពូល D​ មាន ក្រុមបាល់ទះសមាគមបាល់ទះ ក្រសួងមហាផ្ទៃ និងក្រុមបាល់ទះស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ជាក្រុមមាន សំណាងឡើង វគ្គ ៨ ក្រុមចុងក្រោយ ដោយស្វ័យប្រវត្តិ៕/V-PC