គណបក្ស​ឆន្ទៈ​ខ្មែរ​ធ្វើ​សមាជ ៧​កក្កដាៈ លោក​គង់ មុនី​កា ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​

1024
ចែករម្លែក

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ លោក​គង់ មុនី​កា ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ គឺជា​បេក្ខជន​នាយករដ្ឋមន្ត្រី​របស់​គ​ណ​បក្ស​ឆន្ទៈ​ខ្មែរ​។ នៅ​ថ្ងៃទី​៧ ខែកក្កដា ខាងមុខនេះ​​គណបក្ស​ឆន្ទៈ​ខ្មែរ នឹងធ្វើ​សមាជ​លើកដំបូង​របស់​​ដើម្បី​ផ្តល់​សេចក្តី​លើ​លោក​គង់ មុនី​កា​។ សមាជ​នេះ ធ្វើ​នៅ​ស្នាក់ការ​កណ្តាលគណបក្ស​ឆន្ទៈ​ខ្មែរ ស្ថិតនៅ​ផ្ទះ​លេខ​៧១ ផ្លូវ​សុធារស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី
ភ្នំពេញ​។​

លោក​គង់ មុនី​កា (រូបឯកសារ)

​លោក​គង់ មុនី​កា បាន​ប្រាប់​រស្មី​កម្ពុជា​ថា គណបក្ស​ឆន្ទៈ​ខ្មែរ បាន​បើក​កិច្ចប្រជុំ​ផ្ទៃក្នុង​បក្ស កាលពីព្រឹក​ថ្ងៃទី​១ ខែកក្កដា នេះ គឺកំណត់​យក​ថ្ងៃទី​៧ ខែកក្កដា ធ្វើ​សមាជ​លើកដំបូង​របស់​គណបក្ស​ឆន្ទៈ​ខ្មែរ និង​បានអនុម័ត​នៅ​លក្ខន្តិកៈ​របស់​គណបក្ស អនុម័ត​សមាសភាព​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍មាន​ចំនួន​៧​រូប និង​គណៈកម្មាការ​នាយ​ក​ចំនួន​៣៧​រូប រួមទាំង​បេក្ខភាព​នាយករដ្ឋមន្ត្រី​។

​លោក​បន្តថា បន្ទាប់ពី​ធ្វើ​សមាជ​លើកដំបូង​ចប់ គឺ​រៀបចំ​ចាប់ផ្តើម​ឃោសនា​បោះ​តែម្តង​។​ចំពោះ​បេក្ខភាព​នាយករដ្ឋមន្ត្រី គឺមាន​តែ​រូប​​លោក​ម្នាក់​គត់ ដោយ​មិនមាន​បេក្ខភាព​ដទៃទៀត​ឈរឈ្មោះ​ប្រជែង​ទេ​។​​ជាមួយ​គ្នានេះ លោក​គង់ មុនី​កា បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ល​មាន​សិទ្ធិ​បោះឆ្នោត​អញ្ជើញ​ទៅ​បោះឆ្នោត​អោយបាន​គ្រប់គ្នា នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ ដើម្បី​សម្រេច​នូវ​ជោគវាសនា​របស់ខ្លួន និង​ជោគវាសនា​ប្រទេសជាតិ​តាមបែប​ផែន​ប្រជាធិបតេយ្យ ។ចង់បាន​ការផ្លាស់ប្តូរ​ជា​វិ​ជ្ជ​មា​នៅ​កម្ពុជា គឺ​ធ្វើ​តាម​រយៈ​​ការបោះឆ្នោត ដូច្នេះ​សូមឲ្យ​ប្រជា​ពល​ល​រដ្ឋ​ទៅ​បោះឆ្នោត​ទាំងអស់គ្នា​។​

​លោក​បញ្ជាក់ថា “​យើង​ត្រូវ​ចងចាំ​ថា កាលណា​ខ្មែរ​ដេក​ផ្ទះ បរទេស​ឈ្នះ​ឯង ។បើ​យើង​ដេក​ផ្ទះ​គណបក្សកាន់​អំណាច​នឺង​បន្ត​កាន់អំណាច​ដោយ​ស្រួល​ល​ទៀត។ ដូច្នេះហើយ​ដើម្បី​ចង់បានការផ្លាស់ប្តូរ សូមឲ្យ​ប្រជា​ពលរដ្ឋ​​អញ្ជើញ​ទៅ​បោះឆ្នោតឲ្យបាន​គ្រប់គ្នា​៕មន

ទីតាំងផ្សាយពាណិជ្ជកម្ម