ដោយ:បញ្ញាសាស្រ្ត,មុនីរ័ត្ន/ភ្នំពេញៈ អ្នកឧកញ៉ា ឡេង ប្រុស អគ្គនាយកក្រុមហ៊ុន «ណាវ៉ាត់ត្រា ខ្នាតយក្ស» និងលោកស្រីបានចូលរួមបុណ្យសពនូវថវិកាមួយលានរៀលក្នុងមួយគ្រួសារដល់គ្រួសារក្មេងរងគ្រោះដល់ជីវិត១១នាក់ដែលស្លាប់ដោយសារលិចទូក និងអ្នកនៅមានជីវិតម្នាក់៥០ម៉ឺនរៀល។

សូមជម្រាបថារយៈពេលពីរយប់បីថ្ងៃគិតចាប់ពីយប់ថ្ងៃទី១៣ដល់ថ្ងៃទី១៥ខែតុលានៃកិច្ចសហប្រតិបត្តិការស្រាវជ្រាវ សង្គ្រោះជនរងគ្រោះក្នុងឧបទ្ទវហេតុលិចទូកដរ ស្ថិតនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នគរបាល ខេត្តកណ្ដាល បានដឹកនាំកម្លាំងចូលរួមសហការ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេសជាអនុប្រធាន ទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ដោយមានការចូលរួមសហការពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានស្រាវជ្រាវរុករកជនរងគ្រោះចំនួន១៥នាក់ ក្នុងនេះស្រីបួននាក់ (ស្លាប់១១នាក់ ,ស្រី០៣នាក់) មានដូចខាងក្រោម៖

-ជួយសង្គ្រោះបានចំនួនបួននាក់ (ស្រី០១នាក់) រួមមាន៖
១-ឈ្មោះ ថេត គន្ធី ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ កម្មករបើកទូកដរ
២-ឈ្មោះ វណ្ណី រដ្ឋា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ កម្មករបើកទូកដរទទឹង
៣-ឈ្មោះ វី ចាន់បូរ៉ា ភេទស្រី អាយុ ១២ឆ្នាំ មុខរបរសិស្ស
៤-ឈ្មោះ សូត្រ រក្សា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស

សមត្ថកិច្ចបានរកឃើញសាកសពចំនួន១១នាក់ (ស្រី៣នាក់ )ដែលពួកគេជាសិស្ស រួមមាន៖
១-ឈ្មោះ ចាន់ សុខជីម ភេទប្រុស អាយុ ១៤ ឆ្នាំ
២-ឈ្មោះ ភារុំ ដាវីន ភេទប្រុស អាយុ១២ឆ្នាំ
៣-ឈ្មោះ ចិន្ដា ជូលី ភេទស្រីអាយុ ១៣ឆ្នាំ
៤-ឈ្មោះ ផាត សុខហេង ភេទប្រុស អាយុ១៤ឆ្នាំ
៥-ឈ្មោះ ផាត ទីណា ភេទប្រុស អាយុ១៤ឆ្នាំ
៦-ឈ្មោះ ភ័ក្រ ភានុន ភេទប្រុស អាយុ១៤ឆ្នាំ
៧-ឈ្មោះ ឧត្តម មុន្នី ភេទប្រុស អាយុ១៣ឆ្នាំ
៨-ឈ្មោះ សុន សុផាត ភេទប្រុស អាយុ១៣ឆ្នាំ
៩-ឈ្មោះ សុវត្ថិ សក្ខិណា ភេទស្រី អាយុ១២ឆ្នាំ
១០-ឈ្មោះ រ៉ី ស្រីលីន ភេទស្រី អាយុ១២ឆ្នាំ
១១-ឈ្មោះ មាស សុវណ្ណរាជ ភេទប្រុស អាយុ១៣ឆ្នាំ៕សរន/N