​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ប៊ី​ប៊ីស៊ី​) ៖ តារា​សម្តែង រ៉ប់​ប៊ី ខូល​ត្រេ​ន (Robbie Coltrane) ដែល​ដើរតួ Hagrid ក្នុង​រឿង Harry Potter បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​សុក្រ​ទី​១៤​តុលា នៅ​អាយុ ៧២ ឆ្នាំ​។​

​គាត់​ក៏​បាន​បង្ហាញខ្លួន​នៅក្នុង​រឿង​ភាគ​ស៊ើបអង្កេត Cracker របស់​ទូរទស្សន៍ ITV និង​រឿង​ជែម​ស៍ប៊ន Goldeneye និង The World is Not Enough ផងដែរ​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ ភ្នាក់ងារ​របស់​គាត់​គឺ​លោកស្រី បេលីនដា រ៉ា​យ (Belinda Wright) បានបញ្ជាក់​ថា តារា​សម្តែង​រូបនេះ​បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​នៅ​ជិត​ទីក្រុង​ហ្វាល់​កឺក (Falkirk) ក្នុងប្រទេ​សស្កុ​តឡែ​ន​។​

​លោកស្រី​បាន​ពណ៌នា​លោក​ខូល​ត្រេន​ថា​ជា “​តារា​មាន​ទេពកោសល្យ​ពិសេស​” ដោយ​បន្ថែម​ថា តួអង្គ​របស់​គាត់​ជា Hagrid”​បាន​នាំមក​នូវ​សេចក្តី​រីករាយ​ដល់​កុមារ​និង​មនុស្សពេញវ័យ​នៅ​ទូទាំង​ពិភព​​លោក​”​។​

“​សម្រាប់​ខ្ញុំ​ផ្ទាល់ ខ្ញុំ​នឹង​ចង​ចាំ​គាត់​ជា​អតិថិជន​ដ៏​ស្មោះស្ម័គ្រ​មួយរូប​។ ក្នុងនាម​ជា​តារា​សម្តែង​ដ៏​អស្ចារ្យ គាត់​មាន​ភាព​វៃឆ្លាត​អស្ចារ្យ ហើយ​បន្ទាប់​ពី ៤០ ឆ្នាំ​នៃ​មោទនភាព​ដែល​គេ​ហៅថា​ភ្នាក់ងារ​របស់​គាត់ ខ្ញុំ​នឹង​នឹករលឹក​គាត់​ជានិច្ច​”៕

លោក រ៉ប់​ប៊ី ខូល​ត្រេ​ន ស្លាប់​នៅ​អាយុ ៧២ ឆ្នាំ​