ដោយ: បាយ័ន/សៀមរាបៈ នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ម្សិលមិញនេះ ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា និងស្ថាប័នឥណ្ឌា ដែលសហប្រតិបត្តិការជួសជុលប្រាសាទតាព្រហ្ម បានយកផ្ទៃមុខអប្សរាដែលរបេះជ្រុះធ្លាក់ពីរូបរាង មកបិទភ្ជាប់ឡើងវិញ ក្រោយស្ថានភាពថ្មមានសភាពស្ងួត។

សូមបញ្ជាក់ថា ផ្ទៃមុខអប្សរានៅចំណុចដើមត្រាង បានរបេះធ្លាក់នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ដោយមិនមានការបែកបាក់អ្វីទេ ដោយសារធ្លាក់ទើរនឹងឫសឈើ និងត្រូវបានក្រុមភ្នាក់ងារទេសចរណ៍របស់អាជ្ញាធរជាតិអប្សរា រាយការណ៍ទៅក្រុមជំនាញ និងបាននាំទៅរក្សាទុក។

នេះគឺជាសកម្មភាពយកចិត្តទុកដាក់១ពីផ្នែកជំនាញនៃអាជ្ញាធរជាតិអប្សរា ក្នុងការគ្រប់តំបន់សៀមរាប-អង្គរ ដែលវប្បធម៍បេតិភ័ណពិភពលោក៕/PC