​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ ក្រសួង​ការពារជាតិ​អាម៉េរិក​កាលពី​ថ្ងៃ​សុក្រ​បានប្រកាស​ផ្តល់​ជំនួយ​សន្តិសុខ​បន្ថែម​ចំនួន​៧២៥​លាន​ដុល្លារ​ដល់​អ៊ុ​យក្រែន​។​

​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​លោក​អ៊ែន​ថូ​នី ប្លីង​កិន​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​«​ការប្រកាស​បន្ថែម​ជំនួយ​នេះ​កើតឡើង​បន្ទាប់​ពី​ការវាយប្រហារ​ដោយ​កាំជ្រួច​ដ៏​ព្រៃផ្សៃ​របស់​រុស្ស៊ី​លើ​​ជន​ស៊ីវិល​នៅ​ទូទាំង​អ៊ុ​យក្រែន​»​និង​«​មាន​ភស្តុ​តា​ង​កាន់តែ​ច្រើន​ឡើង​អំពី​អំពើ​ហា​ហាវ​ព្រៃផ្សៃ​នៃ​កងកម្លាំង​រុស្ស៊ី​»​។​

​ជំនួយ​មួយកញ្ចប់​ចុងក្រោយ​នេះ​រួមមាន​គ្រាប់រំសេវ​បន្ថែម​សំរាប់​ប្រព័ន្ធ​រ៉ុក្កែត​ហាយ​ម៉ាស​( HIMARS )​និង​វា​ធ្វើ​អោយ​ជំនួយ​យោធា​អាម៉េរិក​សំរាប់​អ៊ុយ​ក្រែន​តាំងពី​ពេល​ចាប់ផ្តើមរ​ដ្ឋការ​របស់​ប្រធានា​ធិ​ប​​តី ចូ បៃ​ដិន មក​ឡើងដល់​១៨,៣​ពាន់​លាន​ដុល្លារ​។​

​វា​ក៏​រួមមាន​សព្វាវុធ​ប្រឆាំង​រថក្រោះ កាំជ្រួច​ប្រឆាំង​សារធាតុ​វិទ្យុសកម្ម​ដែល​គេ​ស្គាល់​ថា​HARMs រថយន្ត​យោធា​និង​គ្រឿង​ផ្គត់ផ្គង់​វេជ្ជសាស្ត្រ​។​

​លោក​ប្លីង​កិន បាន​និយាយថា​«​យើង​នឹង​បន្ត​នៅ​ជាមួយ​ប្រជាជន​អ៊ុ​យក្រែនដរាបណា​ពួកគេ​ការពារ​សេរីភាព​និង​ឯករាជ្យភាព​របស់​គេ​ជាមួយនឹង​សេចក្តីក្លាហាន​ជាពិសេស​ហើយនឹង​ការប្តេជ្ញា​ចិត្ត​គ្មាន​​ព្រំដែន​។​សមត្ថភាព​ដែល​យើង​បញ្ជូ​នអោយ​មាន​ការវាស់វែ​ង​ដោយ​ប្រុងប្រយ័ត្ន​ដើម្បី​ធ្វើអោយ​អ៊ុយ​ក្រែន​មាន​ប្រៀប​ខ្លាំង​​នៅលើ​សមរភូមិ​»៕

​ទាហាន​អ៊ុយ​ក្រែន​បញ្ចូល​គ្រាប់ក្នុង​កាំភ្លើងនៅ​ខ្សែត្រៀម​ក្បែរ​ទី​ប្រជុំជនតូ​រ៉េត​ស​ខ៍ ក្នុង​តំបន់​ដូណិត​សខ៍កាល​ពីថ្ងៃ​១២​តុលា​

​ជំនួយ​មួយ​លើក​នេះ​ក៏​រួម​មាន​កាំភ្លើង​បាញ់​រថក្រោះ​ផងដែរ​