​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ចំនួន​មនុស្ស​ស្លាប់​ពី​ការផ្ទុះ​អណ្តូងរ៉ែ​ធ្យូងថ្ម​មួយ​នៅ​តួ​ក​គី​ខាងជើង​កា​ពី​យប់​ថ្ងៃ​សុក្រ​បាន​កើន​ដល់​យ៉ាងតិច​៤០​នាក់​នៅ​ថ្ងៃ​សៅរ៍​នេះ​បន្ទាប់​ពី​សាច់ញាតិ​ជនរងគ្រោះ​​បាន​នៅ​រង់ចាំ​ពេញ​មួយ​យប់​នៅ​ក្រៅ​អណ្តូងរ៉ែ TTK Amasra Muessese Mudurlugu ក្នុង​ទីប្រជុំជន​អា​ម៉ា​ស្រា​( Amasra)​ដើម្បី​ទទួល​ដំណឹង​។​

​មាន​កម្មករ​ប្រមាណ​១១០​នាក់​កំពុង​ធ្វើការ​នៅក្នុង​រូង​ក្រោម​ដី​នៅពេល​ការផ្ទុះ​កើត​ឡើង​កាលពី​ល្ងាច​ថ្ងៃ​សុក្រ​។​

​រដ្ឋមន្ត្រី​មហាផ្ទៃ​លោក ស៊ូ​ឡី​ម៉ាន សយ​លូ​(Suleyman Soylu)​បាន​និយាយ​កាលពី​ថ្ងៃ​សៅ​រ៍ថា កម្មករ​៤០​នាក់​ត្រូវ​បាន​បញ្ជាក់​ថា​ស្លាប់ ១១​នាក់​កំពុង​ដេកពេទ្យ​និង​៥៨​នាក់​ទៀត​ចេញ​ពី​អណ្តូងរ៉ែ​ដោយ​​គ្មាន​របួស​។​ចំណែក​ស្ថានភាព​របស់​កម្មករ​ដែល​នៅ​បាត់​ខ្លួន​ម្នាក់​នៅ​មិនទាន់​ដឹង​ថា​យ៉ាងណា​នៅឡើយ​ទេ​។​

​ក្នុងពេល​ជាមួយគ្នា រដ្ឋមន្ត្រី​គ្រាអាសន្ន​បាន​និយាយថា ការងារ​ជួយ​សង្គ្រោះ​ស្ទើរតែ​ចប់​ទាំងស្រុង​។​មុន​នេះ​លោក​បាន​និយាយថា អគ្គិភ័យ​នៅ​ឆេះ​ក្នុង​រូង​នៃ​អណ្តូងរ៉ែ កន្លែង​ដែល​កម្មករ​រាប់សិប​នាក់​បាន​​ជាប់​។​

​ការ​វាយ​តំលៃ​ជំហាន​ដំបូង​បង្ហាញថា ការផ្ទុះ​នេះ​បង្កឡើង​ដោយ​កិប​រំសេវ​ផ្ទុះ​។​

​ប្រធានាធិបតី​តួ​ក​គី​លោក រេ​សេប តា​យ​យី​ប អឺ​ដូ​ហ្កាន ត្រូវ​រំពឹងថា​នឹង​ចុះ​ទៅ​កាន់​កន្លែងកើតហេតុ​ក្នុង​ទីប្រជុំជន​អា​ម៉ា​ស្រា​នៅ​ថ្ងៃ​សៅរ៍​ហើយ​រដ្ឋអាជ្ញា​បីនាក់​ត្រូវបាន​តែងតាំង​អោយ​ធ្វើកា​រ​ស៊ើបអង្កេត​គ្រោះ​​ថ្នាក់​នេះ​។​

​គ្រោះថ្នាក់​អណ្តូងរ៉ែ​ដ៏​អាក្រក់​បំផុត​នៅ​តួ​ក​គី​បាន​កើត​ឡើង​នៅ​ឆ្នាំ​២០១៤ នៅពេល​មនុស្ស​៣០១​នាក់​បាន​ស្លាប់​ក្នុង​អគ្គិភ័យ​ក្នុង​អណ្តូងរ៉ែ​ធ្យូងថ្ម​មួយ​នៅ​ទីប្រជុំជន​សូ​ម៉ា​(Soma)​នៅ​ភាគ​ខាងលិច​ប្រទេស​៕

សាច់ញាតិ​ជនរងគ្រោះ​​បាន​នៅ​រង់ចាំ​ពេញ​មួយ​យប់ក្នុងអាកាសធាតុត្រជាក់​នៅ​ក្រៅ​អណ្តូងរ៉ែ TTK Amasra Muessese Mudurlugu

ការងារជួយសង្រ្គោះនិងស្វែងរករហូតដល់ថ្ងៃសៅរ៍ស្ទើរចប់ទាំងស្រុងដោយបានរកឃើញជនរងគ្រោះទាំងអស់លើកលែងតែម្នាក់