ដោយៈតារារិទ្ធ(ភ្នំពេញ) នៅថ្ងៃទី ១៥ ខែ តុលា ឆ្នាំ២០២២ នេះជាខួបគម្រប់១០ព្រះវស្សានៃការយាងសោយទិង្គតរបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ អតីតព្រះមហាក្សត្រនៃព្រះរាជា ណាចក្រកម្ពុជា។ថ្ងៃទី១៥ខែតុលាកាល ពី១០ឆ្នាំមុនគឺជាពេលវេលាដ៏សែនសោកសៅនិងសោ កសង្រេងបំផុតសម្រាប់ជាតិខ្មែរទាំងមូលព្រោះជាពេលវេលាបាត់បង់នូវព្រះមហាវីរក្សត្រដ៏ឆ្នើមមួយអង្គគឺសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។

នៅឯព្រះបរមរាជវាំងនៅថ្ងៃនេះព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម  សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណា ចក្រកម្ពុជានិងសម្តេចព្រះមហាក្សត្រី មុនិ នាថ នរោត្តម សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរួមទាំងថ្នាក់ដឹកនាំជាតិសំខាន់ៗ បានប្រារព្ធព្រះរាជពិធីឧទ្ទិសព្រះមហាកុសលគម្រប់ខួប១០ព្រះ វស្សាថ្វាយដួងព្រះវិញ្ញាណក្ខន្ធ ព្រះបរម រតនកោដ្ឋនៅព្រះបរមរាជវាំង។

ពិធីនៅព្រះបរមរាជវាំងនេះមានការអញ្ជើញចូលរួមដោយសម្តេចតេជោ ហ៊ុន សែន នា យករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធា នរដ្ឋសភា, សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា,សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួង មហាផ្ទៃ,សម្តេចពិជ័យសេនា ទៀ បាញ់ ឧប នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិព្រមទាំងថ្នាក់ដឹកនាំជាឥស្សរជនជាន់ខ្ពស់មួយចំនួនទៀត។

ចំណែកមន្ត្រីតាមបណ្តាក្រសួងស្ថាប័ននានាក៏បានអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធព្រះបរ មរតនកោដ្ឋ នាមណ្ឌលសួនច្បារខាងកើតវិមានឯករាជ្យផងដែរ ។ ក្រៅពីនោះនៅតាមបណ្តាខេត្តនានាអាជ្ញាធរក៏បានរៀបចំគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋនៅក្នុងសាលាខេត្តរៀងៗខ្លួន។

ប្រជាពលរដ្ឋខ្មែរគ្រប់រូបនៅតែចងចាំជាប់មិនអាចបំភ្លេចនូវស្នាព្រះហស្ថ ព្រះបរមរត នកោតដ្ឋគឺព្រះអង្គយាងបំពេញព្រះរាជបូជ នីយកិច្ចយ៉ាងអង់អាចក្លាហានក្នុងការទាម ទារនិងដណ្តើមសិទ្ធិសេរីភាពជូនប្រជាពល រដ្ឋខ្មែរពីនឹមអនាគមបារាំងរហូតទទួលបានជោគជ័យនៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣៕