ដោយ៖មុនីរ័ត្ន/ភ្នំពេញៈ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថាធ្វើជាមេដឹកនាំពេលខ្លះត្រូវហ៊ាន អារកាត់ដើម្បីដោះស្រាយបញ្ហាធំប៉ុន្តែការអារកាត់ត្រូវឈរលើមូលដ្ឋាននៃផលប្រយោជន៍ជាតិនិងប្រជាពលរដ្ឋជាធំ។ ការបញ្ជាក់នេះក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមហាប្រាសាទព្រះគន្ធកុដិ និងសមិទ្ធផលនានា ក្នុងវត្តវេទ្បុវ័ន ស្ថិតក្នុងឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២។

រូបថត ( លោកបណ្ឌិត ហ៊ុន ម៉ាណែត )

ថ្លែងទៅកាន់អ្នកចូលរួមយ៉ាងច្រើនកុះករលោកបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា“ធ្វើមេដឹកនាំពេលខ្លះ​ត្រូវអារកាត់ តែអារកាត់អីដើម្បីបានផលប្រយោជន៍ធំ សូម្បីតែនយោបាយឈ្នះឈ្នះក៏មានទស្សនៈខុសគ្នាដែរ ។អ្នកខ្លះគាត់ខ្លះគណបក្សប្រជាជនកម្ពុជាពេលនឹងកាន់៨០ភាគរយរួចទៅហើយក្នុងដៃចាំបាច់ឱ្យខ្មែរក្រហមចូលធ្វើអី។ឱ្យផលប្រយោជន៍ទៅគេធ្វើអី។ យើងវាយកម្ទេចចោលតែម្តងទៅ។ វាយឱ្យអស់ទៅ មិនបាច់ចែកអំណាច មិនបាច់ចែកសិទ្ធិ។លោកបន្តថាប៉ុន្តែសម្តេចតេជោប្រកាន់ជំហរច្បាស់ថាពិតណាស់យើងត្រូវលះបង់ផលប្រយោជន៍មួយចំនួនដើម្បីឱ្យទៅភាគីខ្មែរក្រហម។ ទឹកដីមួយចំនួនដែលគាត់ធ្លាប់គ្រប់គ្រងឱ្យគាត់បន្តគ្រប់គ្រងទៀតចុះ។ កងពលមួយចំនួនដែលគាត់គ្រប់គ្រងមេទ័ពឱ្យគាត់បំពាក់ចុះ។វាអត់ខាតទេរបស់ខ្មែរយើង។តែបើឱ្យយើងទៅលើកទ័ពវាយកម្ទេចគាត់។ ខ្មែរកម្ទេចខ្មែរ មិនដឹងពេលណាបានចប់”។

បេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគតបានរូបនេះបានបញ្ជាក់ថា “ពេលខ្លះត្រូវអារកាត់ តែអារកាត់យកអីជាធំ ។យកប្រជាពលរដ្ឋជាធំ ។អញ្ចឹងអ្នកដែលមិនសប្បាយចិត្តនយោបាយឈ្នះ ឈ្នះគាត់រិះគន់សម្រេចលើគាត់។ ប៉ុន្តែទៅបំផុតផលបានទាំងអស់គ្នា យើងសុខសប្បាយ ៥០០ឆ្នាំ នៃសង្គ្រាម និងការបែកបាក់ទឹកដីត្រូវបានបញ្ចប់ នឹងហើយគឺការអារកាត់ប្រកបដោយធម៌យកប្រជាពលរដ្ឋជាគោល”៕សរន / N