​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ខ្មាន់កាំភ្លើង​បាន​បាញ់​សម្លាប់​មនុស្ស​១១​នាក់​នៅ​មូលដ្ឋាន​ហ្វឹកហាត់​យោធា​រុស្ស៊ី​មួយ​កាលពី​ថ្ងៃ​សៅរ៍ នេះ​បើ​តាម​ការបញ្ជាក់​ពី​ក្រសួង​ការពារជាតិ​រុស្ស៊ី ដោយ​វា​ជាការ​វាយ​សំ​​ពង​ចុងក្រោយ​បំផុត​មួយ​លើ​កងកម្លាំង​របស់​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន ចាប់តាំងពី​ពេល​លោក​បញ្ជា​ទ័ព​ចូលលុកលុយ​អ៊ុ​យក្រែន​។​

យោង​តាម​ក្រសួង​ការពារជាតិ​​ទីភ្នាក់ងារ​សារព័ត៌មាន​RIA​បាន​និយាយថា មនុស្ស​១៥​នាក់​ទៀត​រងរបួស​ក្នុង​ការបាញ់ប្រហារ​កាល​ពី​ថ្ងៃ​សៅរ៍ នៅក្នុង​តំបន់​បែ​ល​ហ្គោ​រ៉ូត​(Belgorod)​ជាប់​ព្រំដែន​អ៊ុ​យក្រែន​​នៅពេល​បុរស​ពីរ​នាក់​បាញ់​លើ​ក្រុង​អ្នកស្ម័គ្រចិត្ត​ចូល​បំរើ​ទ័ព​។​

​ខ្មាន់កាំភ្លើង​ទាំងពីរ​ត្រូវបាន​បាញ់សម្លាប់ ហើយ​សារព័ត៌មាន​រុស្ស៊ី​ខ្លះ​បាន​និយាយថា ចំនួន​ស្លាប់​និង​របួស​ពី​ការបាញ់ប្រហារ​នេះ​ខ្ពស់​ជាង​តួលេខ​ផ្លូវការ​។​

​ការវាយប្រហារ​នេះ​កើត​ឡើង​មួយ​សប្តាហ៍​បន្ទាប់ពី​ការផ្ទុះ​ខូច​ស្ពាន​សំខាន់​មួយ​ដែល​ភ្ជាប់​តំបន់​គ្រី​ម៉េ​ទៅ​នឹង​ប្រទេស​រុស្ស៊ី​។​

​កាលពីដើម​សង្គ្រាម នាវាចម្បាំង​ធំ​មួយ​តំណាង​អោយ​រុស្ស៊ី​នៅ​សមុទ្រ​ខ្មៅ​ក៏​បាន​ផ្ទុះ​លិច​ផងដែរ​។​

សារព័ត៌មាន​RIA​បាន​និយាយថា​«​ក្នុងអំឡុងពេល​ហ្វឹកហាត់​បាញ់​ជាមួយ​អ្នកស្ម័គ្រចិត្ត​ចូល​បំរើ​ទ័ព​សំរាប់​ប្រតិបត្តិការ​ពិសេស​ប្រឆាំង​អ៊ុ​យក្រែន ភេរ​វករ​បាន​បាញ់​កាំភ្លើង​​ដៃ​លើ​ទាហាន​ក្នុង​កងឯកភាព​មួយ​»​។​

​អូ​ឡេ​ស៊ី អា​រ៉េ​ស្តូវី​ច​(Oleksiy Arestovych)​ទីប្រឹក្សា​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែន​បាន​និយាយ​បង្ហោះ​ក្នុង​បណ្តាញ​យូ​ធូប​មួយ​ថា ជន​វាយប្រហារ​ទៅ​ពី​ប្រទេស​នៅ​អាស៊ី​កណ្តាល​តាជី​គី​ស្ថាន​និង​បាញ់​​លើ​អ្នក​ដទៃ​ក្រោយ​កើតមាន​ជម្លោះ​ពាក្យសម្តី​រឿង​សាសនា​។​

ជុំវិញសង្រ្គាមនៅអ៊ុយក្រែននេះដែរ ប្រធានាធិបតី​អ៊ុយ​ក្រែន​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ទាហាន​អ៊ុយ​ក្រែន​នៅ​បន្តកាន់កាប់​ទីប្រជុំ​ជនបាក់​មុត​ទោះជា​រង​ការវាយប្រហារ​ពី​រុស្ស៊ី​ផ្ទួនៗ​នៅពេល​សភាពការណ៍​ក្នុង​តំបន់​​ដុន​បាស​នៅ​ពិបាក​ណាស់​។​

​ទោះ​ជា​ទាហាន​អ៊ុយ​ក្រែន​បាន​វាយ​ដណ្តើម​មកវិ​ញ​ទឹកដី​រាប់ពាន់​គីឡូម៉ែត្រ​ការ៉េ​នៅ​ពេល​ថ្មីៗ​នៅ​ភាគ​ខាងកើត​និង​ខាងត្បូង​ប្រទេស​ក៏​ពួក​មន្ត្រី​និយាយថា​ការ​រុលទៅមុខ​នៅពេល​ឥឡូវ​ទំនង​ជា​កាន់តែ​យឺត​​ទៅ​ដោយសារ​ជួប​ការ​តតាំង​កាន់តែ​ស្វិតស្វាញ​ឡើង​៕

ទាហានរុស្ស៊ីក្នុងជំរំហ្វឹកហាត់