​កីឡា​ជាតិ​លើក​ទី​៣ មាន ៣៨ ប្រភេទ​កីឡា និង​ប៉ា​រ៉ា​ឡាំ​ពិ​ក ៧ ប្រភេទ​កីឡា

​ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ កីឡា​ចំនួន ៣៨ ប្រភេទ និង​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក ចំនួន ៧ ប្រ​​ភេទ ត្រូវបាន​ក្រសួង​អប់រំ យុវជន និង​កីឡា​គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា គណៈកម្មាធិការ​ជាតិ ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា និង​សហព័ន្ធ​ជាតិ ចំនួន ៣៨ បាន​ឯកភាពគ្នា ជូនដំណឹង ដល់​សាធារណជន និង​អ្នក​ស្នេហា​វិស័យ​កីឡា​ទាំងអស់​ថា បាន​ត្រូវ​ដាក់បញ្ចូល សម្រាប់​ការប្រកួត នៅក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ លើក​ទី​៣ ឆ្នាំ​២០២២ ចាប់ពី​ថ្ងៃទី​១៩ ដល់ ៣០ ខែវិច្ឆិកា ឆ្នាំ​២០២២ ខាងមុខនេះ​។

​ប្រភេទ​កីឡា មាន​ចំនួន ៣៨ និង​ប្រភេទ​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​ចំនួន​៧ ដែលមាន​វិញ្ញាសា សរុប ៤០៥ នៅ​ភ្នំពេញ​, ខេត្ត​កែប​, កំពត​, ព្រះសីហនុ​, និង​ខេត្តសៀមរាប​។