ដោយ:មុនីរ័ត្ន/ភ្នំពេញៈ​ ប្រសិនពុំមានអ្វីប្រែប្រួលទេពិធីផ្ទេរតំណែងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ នឹងប្រព្រឹត្តទៅនៅរសៀលថ្ងៃទី១៧​ ខែតុលា​ ឆ្នាំ២០២២​ ក្រោមអធិបតីភាពលោកអគ្គបណ្ឌិតសភាចារ្យ​ អូន​ ព័ន្ធមុនីរ័ត្ន​ ឧនាយករដ្ឋមន្ត្រី ររដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

តាមកម្មវិធីដែលបានគ្រោងទុកក្នុងនេះមាន:
របាយការណ៍សមិទ្ធ​ផលការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាប់ពីឆ្នាំ២០១៦​ ដល់ឆ្នាំ២០២២ របស់លោក វេង សាខុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី,អានព្រះរាជក្រឹត្យតែងតាំងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយលោក នុត ច័ន្ទសុខា រដ្ឋលេខាធិការប្រចាំការ – ប្រគល់ព្រះរាជក្រឹត្យ និងត្រាដោយអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ,ចំណាប់អារម្មណ៍ និងប្តេជ្ញាចិត្តរបស់លោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម. រុក្ខាប្រមាញ់ និងនេសាទ។

ប្រសាសន៍សំណេះសំណាល និងផ្ដាំផ្ញើរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ ។

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម​ សីហមុនី​ ព្រះមហាក្សត្រ​ នៃព្រះរាជាណាចក្រកម្ពុជា​ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមុខតំណែងលោក ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។​ នេះបេីយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី១៤​ ខែតុលា​ ឆ្នាំ២០២២។

ការចេញព្រះរាជក្រឹត្យនេះ​ បានធ្វេីឡេីងបន្ទាប់ពីរដ្ឋសភាបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តរបស់រដ្ឋ សភាលើការបំពេញបន្ថែមសមាសភាពសមាជិកនៃរាជរដ្ឋាភិបាលដល់លោក ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ​ កាលពីព្រឹកថ្ងៃទី១៤​ ខែតុលា​ ដោយសំឡេងគាំទ្រ​ ១១១​ សំឡេង។

គួរបញ្ជាក់ថា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៨ ខែ តុលា ឆ្នាំ២០២២ បាន ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់មុខតំណែងលោក វេង សាខុន ពីរដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ។ ការបញ្ចប់តំណែងនេះ បានធ្វើ ឡើងតាមសេចក្តី ក្រាបបង្គុំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា៕​សរន