​ឆ្នាំជូត​

 

​រាសី​ល្អជា​មធ្យម​។​.​បុរស​កើត​ឆ្នាំ​កណ្តុរ នា​ខែតុលា​នេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ ហើយ​ជារឿយៗ​គឺ​តែងមាន​បញ្ហា​យាយី ហើយ​ទាល់តែ​ខិតខំ​ដោះស្រាយ​ទើ​បាន​សុខ​ស្រួលខ្លួន​។​ថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​តោង​ប្រយ័ត្នប្រយែង​កុំ​ប្រើ​អារម្មណ៍​ឈ្នានីស​ច្រើន​នោះ​ផ្លែផ្កា​នឹង​ទទួលបាន​ជោគជ័យ​គ្រាន់​គាប់ប្រសើរ​។​សម្រាប់​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​ជួប​លើ​បញ្ហា​ប្រទាំង​ប្រទើស​បន្តិច ហើយ​ផល​កម្រៃ​ទៀតសោត​ក៏​ហូរ​ចូល​ដោយ​តានតឹង​ណាស់​។​
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ចាប់កំហុស​គ្នា​ព្រោះតែ​ភាព​ចង់​ឈ្នះ​គ្នា​មាន​ច្រើន​ក្នុង​ពេលនេះ​៕

 

​ឆ្នាំឆ្លូវ​

 

​រាសី​ស្រុតចុះ​។​ថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែងមាន​បញ្ហា​រាំងស្ទះ ហើយ​ពិសេស​ងាយ​មាន​បញ្ហា​ជាមួយ​អ្នកដទៃ​ថែមទៀត ។​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ម្ល៉ោះហើយ​ធ្វើឱ្យ​ការប្រកប​ការងារ​មានការ​ជួប​នូវ​ឧបសគ្គ​និង​មានការ​ភ្លាំងភ្លាត់​ច្រើន​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ទោះ​ជួញ​ទីជិត​ឆ្ងាយ​លាភ​ហេង​មានការ​ខ្សត់ខ្សោយ ដូចនេះហើយ​មិនអាច​លោភលន់​ចង់​ចំណេញ​ច្រើន​បានទេ​ប្រយ័ត្ន​បាន​បា​តុ​ដៃទទេ​វិល​ត្រឡប់មកផ្ទះ​វិញ​។​
​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ មាន​ការចង់​ចាញ់ឈ្នះ​និង​ប្រឆាំង​គ្នាច្រើន​៕

 

​ឆ្នាំខាល​

 

​រាសី​ខ្ពស់ត្រដែត​។​ថ្ងៃនេះ​ដំណើរ​ជីវិត​ល្អប្រសើរ ម្ល៉ោះហើយ លោកអ្នក​អាច នឹងមាន​ក្រុមមនុស្ស​ជួយ​ក្នុង​រឿង​អ្វីមួយ ហើយ​ពិសេស​អាច​ទទួលផល​ប្រយោជន៍​ដោយសារតែ​ផល​បុណ្យ​ល្អ​ទៀតផង​។​ការប្រកប​ការងារ​លោក​អ្នក​គប្បី​មានការ​ធ្វើឱ្យ​ពេញទំហឹង​នោះ​នឹង​ទទួល​ផ្លែផ្កា​ដូចជា​ទី​ពេញចិត្ត​ពុំខាន​។​ការធ្វើ​ជំនួញ​បាន​ប្រែប្រួល​មក​ល្អប្រសើរ​បន្តិច​វិញ ហើយ​បើ​ចង់​សាកល្បង​មុខរបរ​ថ្មីៗ​ក៏​ជា​ពេលវេលា​ល្អ​មួយ​ដែរ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​សុខដុម និង នឹករលឹក​ចំពោះ​គ្នា​ប្រពៃ​ណាស់​៕

 

​ឆ្នាំថោះ​

 

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ងាយ​កើត​នូវ​រឿង​រាវ​តប់​ប្រ​ម៉​ល់ និង ក៏​ងាយ​លេចចេញ​នូវ​បាតុភាព​ជាមួយ​អ្នកដទៃ​ណាស់ដែរ​គប្បី​ប្រយ័ត្នប្រយែង​។​ក្នុងថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​ឱ្យ​ចេះ​ប៉ាន់ប្រមាណ ហើយ​មិន​ត្រូវធ្វើ​ដោយ​សេចក្តីប្រាថ្នា​ហួសប្រមាណ​ពុំនោះ​នឹង​បណ្តាលឱ្យ​បាត់បង់​ទៅវិញ​ទេ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីក​លូត​លា​ស់តិ​ច​តួច តែ​យ៉ាងណា​ការ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​នោះ​ទោះ​មិន​ច្រើន​ពិតមែន​ក្តី​តែ​ក៏មាន​ភាព​សុខដុម​គួរ​ជាទី​កក់ក្តៅ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​មានចិត្ត​រេ​ដូច​ចុងស្រល់​ប្រយ័ត្ន​កម្ម​ពៀរ​វា​ឆ្លង​ម្តងម្នាក់​វិញ​៕

 

​ឆ្នាំរោង​

 

​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​មាន​ភាព​លូតលាស់​សន្សឹមៗ​ទៅមុខ ហើយ​ទោះ​ធ្វើ​អ្វី​ក៏មាន​ភាព​សុខដុម​ដែរ​។​សម្រាប់​ការប្រកប​ការងារ​បើ​មាន​ឧបសគ្គ ហើយ​កាល​ពីមុនមក​ទទួលផល​លំបាក​ក្នុងការ​ដោះស្រាយ​ពេលនេះ​បើ​ព្យាយាម​ពុះពារ​ក៏​តែង​ហុច​ផ្លែផ្កា​ដូច​ជាទី​ពេញចិត្ត​ផងដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីកលូតលាស់​គួរសម ម្ល៉ោះហើយ​ជា​ឱកាសល្អ​ក្នុងការ​ពង្រីក​មុខរប​រ​ថ្មី​ឬ​បណ្តាក់ទុន​បន្ថែម​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​តែង​ហុច​មកវិញ​ដូច​សមប្រកប​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កំពុង​សុខដុម​និង​មាន​ភាព​ផ្អែមល្ហែម​គួរសម​៕

 

​ឆ្នាំម្សាញ់​

 

​រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​ស្រុតចុះ ម្ល៉ោះហើយ លោកអ្នក​ត្រូវ​រក្សា​ភាព​ស្ងៀមស្ងាត់ និង ពិសេស​ចូរ​ចេះ​ធ្វើបុណ្យ​ដាក់​ទាន​ខ្លះ​កាន់តែ​ប្រសើរ​។​សម្រាប់​ស្ត្រី​លោកអ្នក​អាច​សម្រុក​កិច្ចការងារ​ពេញទី​បាន​ផងដែរ ពីព្រោះថា​ផល​ល្អៗ​តែង​ចាំ​ហុច​មកវិញ​ជានិច្ច​។​ទោះបីយ៉ាងណា​សម្រាប់​បុរស​វិញ​ចូរ​ប្រយ័ត្ន​បញ្ហា​សុខភាព​បន្តិច​ពីព្រោះថា​ផល​អាក្រក់​នោះ​ងាយ​កើតឡើង​ជាង​សព្វមួយដង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​បញ្ហាលំបាក​ក្នុងការ​រកប្រាក់​ចំណូល​បន្តិច ឯ ប្រាក់កម្រៃ​ទៀតសោត​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​រកប្រាក់​ចំណូល​ចិញ្ចឹម​ឆ្នាំងបាយ​គ្រាន់​ស្រួលខ្លួន​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​លេង​ម៉េះ​ម៉ោះ​ច្រើន​នាំ​កើត​ជម្លោះ​វិវាទ​ប៉ុណ្ណោះ​៕

 

​ឆ្នាំមមី​

 

​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​បើ​លោកអ្នក​មាន​ដាក់​គម្រោងការ ឬ ណាត់​ជួបចរចា​អ្វីមួយ តែងមាន​ការសហការ​ពី​អ្នកដទៃ​ជានិច្ច​។​ការប្រកប​ការងារ​លោក​អ្នក​គប្បី​មានការ​ធ្វើឱ្យ​ពេញទំហឹង​នោះ​នឹង​ទទួល​ផ្លែផ្កា​ដូចជា​ទី​ពេញចិត្ត​ពុំខាន​។​ការប្រកប​ការងារ​គ្រាន់​កម្រើក​ជាង​មុន ហើយ​បើ​ចង់​ជួញ​ផ្លូវ​ឆ្ងាយ​ក៏​តែង​ហុច​ជា​លទ្ធផល​គ្រាន់​គាប់ចិត្ត​ដែរ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​សុខដុម និង នឹករលឹក​ចំពោះ​គ្នា​ប្រពៃ​ណាស់​៕

 

​ឆ្នាំមមែ​

 

​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​លោកអ្នក​ទោះ​ធ្វើ​អ្វី​ក៏ដោយ​នៅតែមាន​ការរីក​លូតលាស់​ទៅមុខ​សន្សឹមៗ​ដូចនេះ​ត្រូវខិតខំ​ប្រឹងប្រែង​នោះ​នឹង​ជោគជ័យ​ដល់​គោលដៅ​ជាក់​ជាពុំខាន​។​ទោះ​ធ្វើ​អ្វី​ក៏ដោយ​ត្រូវ​គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​នោះ​ទើប​មិន​ជួប​រឿង​រាវ​ត្រូវ​ចាញ់បោក​គេ​ដោយ​ប្រការ​ណាមួយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវមាន​ទំនាក់ទំនង​ល្អ​ជាមួយ​ក្រុមមនុស្ស​ជុំវិញខ្លួន​ឱ្យបាន​ច្រើន​ព្រោះ​អាច​ទាញ​ផលប្រយោជន៍​អ្វីមួយ​មកវិញ​ទៀតផង​។​
​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​យក​ភាព​ប្រចែប្រច័ណ្ឌ​ដាក់ខ្លួន​ច្រើន​នាំ​ភាគី​ម្ខាង​ទៀត​កើតការ​ធុញទ្រាន់​ងាករេ​ចិត្ត​៕

 

​ឆ្នាំវក​

 

​រាសី​ស្រុតចុះ​។ លោកអ្នក​ស្ថិតនៅក្នុង​អំឡុង​ថ្ងៃ​ដួង​រាសី​ស្រុតចុះ ម្ល៉ោះហើយ​ធ្វើឱ្យ​ដំណើរ​ជីវិត​ជួប​នូវ​បញ្ហា​ប្រឈម​ច្រើន​ចំពោះមុខ​។​ការប្រកប​ការងារ​លោក​អ្នក​ងាយ​ទទួលរង​ក្រុមមនុស្ស​វាយប្រហារ​ម្ល៉ោះហើយ​គប្បី​ប្រ័​ត្ន​ប្រយែង​បន្តិច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​បើ​មានការ​ចាប់ផ្តើម​ប្រកបការងារ​ថ្មី​ឃើញថា​មិនសូវ​មានការ​ជឿនលឿន​ទៅមុខ​ប៉ុន្មាន​ទេ​តែបើ​ប្រកបការងារ​អ្វីដែល​ចាស់​ឃើញថា​គាប់ប្រសើរ​ជាង​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង និង ចង់​ចាញ់ឈ្នះ​គ្នាច្រើន​នាំឱ្យ​កើតការ​រកាំចិត្ត​មិនតិច​នោះឡើយ​៕

 

​ឆ្នាំរកា​

 

​រាសី​ល្អជា​មធ្យម​។​លោកអ្នក​កើត​ឆ្នាំ​មាន់នៅ​ខែ​នេះ​ដួង​រាសី​ស្រុតចុះ ម្ល៉ោះហើយ​ធ្វើឱ្យ​ដំណើរ​ជីវិត​ជួប​នូវលើ​កំណាត់​ផ្លូវ​រដិបរដុប ហើយ​ធ្វើ​អ្វី​ក៏​ជួប​ភាព​ប្រទាំង​ប្រទើស​ច្រើន​។​ការប្រកប​ការងារ មាន​កម្រិត​មធ្យម ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​តែងមាន​ការ​ចម្រើន​លូតលាស់​សន្សឹមៗ​ដូច​សព្វមួយដង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ជឿនលឿន​ទៅមុខ​គ្រាន់ បើ​ហើយ​បើ​ចង់​ទិញ​កន្លែង​លក់ដូរ​ឬ​ចង់​រើ​ទីកន្លែង​លក់ដូរ​ក៏​តែង​សម​ដូច​ប្រកប​ជានិច្ច​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ចូល​ស្តីដណ្តឹង​ឬ​រៀប​អាពាហ៍ពិពាហ៍​អ្វីមួយ​ជា​ឱកាសល្អ​ប្រពៃ​៕

 

​ឆ្នាំច​

 

​រាសី​ខ្ពស់ត្រដែត​។​នៅក្នុង​អំឡុង​ពេលនេះ​លោកអ្នក​មានការ សុខ​ទាំង​កាយ សប្បាយ​ទាំង​ចិត្ត ពិតមែនតែ​ការតានតឹង​អារម្មណ៍​នោះ​ក៏មាន​ច្រើន​ដែរ​។​សម្រាប់​ការប្រកប​ការងារ ស្ត្រី​លោកអ្នក​នៅ​ជួប​បញ្ហាលំបាក​ផ្លូវចិត្ត​ច្រើន​ដោយសារតែ​ការធ្វើ​អ្វីមួយ​តែង​មិន​ឆ្លើយតប​ដូច​គាប់​បំណង​ប៉ុន្មាន​នោះឡើយ​។​អ្នក​អាជីវករ​នៅថ្ងៃនេះ​វិញ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​គួរសម​បន្តិច​វិញ ហើយ​បើ​ចង់​ជួញ​ទីជិត​ឆ្ងាយ​ផល​កម្រៃ​ឆ្លើយតប​ក៏​គួរ​ជាទី​ពេញចិត្ត​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​មានការ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​ការសប្បាយ​ក្លាយជា​ទុក្ខ​វិញ​៕

 

​ឆ្នាំកុរ​

 

​រាសី​ខ្ពស់ត្រដែត​។​ទាំង​ស្ត្រី​បុរស​ការរស់នៅ​លោកអ្នក​ត្រូវ​ចេះ​ចាត់ចែង​ការងារ និង ប្រាក់កាស​ឱ្យបាន​ល្អ​ទើប​ពុំមាន​អ្វី​នាំឱ្យ​រែកពន់​ភាពលំបាក​លំបិន​នាពេល​ក្រោយ​។​នៅថ្ងៃនេះ​ផ្តល់​ល្អ​សម្រាប់​លោកអ្នក​សម្រុក​បំ​ពេញការ​ងារ​ឬ​ផ្តើម​បំពេញការងារ​អ្វីមួយ​ថ្មី​ព្រោះ​ផ្លែផ្កា​ហុច​មកវិញ​ក៏​គួរ​ជាទី​ពេញចិត្ត​។​
​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ការចេញ​ធ្វើ​ជំនួញ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ផ្លូវអាកាស​ក្តី​តែងមាន​ភាព​សុខដុម ហើយ​ផល​កម្រៃ​ទៀតសោត​បាន​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​។​
សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​យក​ភាព​ប្រកែប្រកាន់​ដាក់ខ្លួន​ច្រើន​នាំ​តែ​កើតរឿង​សៅហ្មង​ចំពោះ​គ្នា​ប៉ុណ្ណោះ​៕