ដោយៈតារារិទ្ធ(ភ្នំពេញ)៖នៅព្រឹកថ្ងៃទី ១៧ ខែតុលាឆ្នាំ២០២២ស្អែកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រងចំនួន ៦,៤ ១១ នាក់។

និស្សិតដែលទទួលសញ្ញាបត្រនៅថ្ងៃស្អែកនេះរួមមាន៖និស្សិតថ្នាក់បរិញ្ញាបត្រ បរិញ្ញា បត្រជាន់ខ្ពស់និងថ្នាក់បណ្ឌិត។របាយការ ណ៍បានបង្ហាញថានិស្សិតជ័យលាភីនេះសុទ្ធតែមានការងារធ្វើនិងប្រមាណ១០ ភាគ រយនៃនិស្សិតថ្នាក់បរិញ្ញាបត្រមានអាជីវកម្មខ្លួនឯង ។

លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡាបានឱ្យដឹងថានិ ស្សិតបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យជាតិគ្រប់គ្រងមានចំនួនសរុ ប ៥៦,៣២៦នាក់ នារី ២៥,២៨០នាក់ ត្រូវជា៤៤.៨ភាគរយ ។ អតីតនិស្សិតទាំងនោះបាននិងកំពុងបម្រើការងារនៅ ក្នុងស្ថាប័នរដ្ឋ, វិស័យឯកជននិងស្ថាប័នអន្តរជាតិប្រកបដោយសមត្ថភាព វិជ្ជាជីវៈខ្ពស់, មានឧត្តមភាព, សេចក្តីថ្លៃថ្នូរ និងប្រកបដោយកិត្តិយស។

លោករដ្ឋមន្ត្រីបានឱ្យដឹងផងដែរថាបច្ចុ ប្បន្នសាកលវិទ្យាល័យកំពុងបណ្តុះបណ្តាលសនិស្សិតសរុប១៣,៥២០ នាក់នារី ៨,៤៧៩ នាក់ត្រូវជា ៦២.៧ ភាគរយលើមុខជំនាញចំនួន២៣ចែកចេញជា៣កម្រិតរួមមានថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់និងថ្នាក់បណ្ឌិត។

លោក ហង់ជួន ណារ៉ុន បានឱ្យដឹងផងដែរ ថាដើម្បីចូលរួមអនុវត្តយុទ្ធសាស្ត្រកំណែទ ម្រង់របស់ក្រសួងអប់រំ យុវជននិងកីឡា និងឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍធនធាន មនុស្សសាកលវិទ្យាល័យជាតិគ្រប់គ្រងបាននិងកំពុងពិនិត្យ វាយតម្លៃនូវសមិទ្ធផលការ ងារដែលសម្រេចបាននិងចំណុចកែលម្អដើម្បីកសាងផែនការយុទ្ធសាស្រ្តជំហាន ទី៣ (២០២៤-២០២៨)ដោយផ្តោត៖ (១) ពង្រឹងនិងពង្រីកគុណភាពបណ្តុះបណ្តា លស្របតាមនិន្នាការថ្មីនៃទីផ្សារពលកម្មឧស្សា ហកម្ម៤.០,(២)លើកកម្ពស់សកម្មភាពស្រាវជ្រាវនិងនវានុវត្តន៍ថ្មីៗ, (៣) ពង្រឹងនិងពង្រី កកិច្ចសហប្រតិបត្តិការអន្តរជាតិនិងភាពជាដៃគូក្នុងកិច្ចការបណ្តុះបណ្តាលនិង(៤)លើ កកម្ពស់អភិបាលកិច្ចល្អ។

ជាមួយគ្នានេះសាកលវិទ្យាល័យក៏បានកែ សម្រួលកម្មវិធីបណ្តុះបណ្តាលឱ្យឆ្លើយតបពេញលេញតាមស្តង់ដាជាតិនិងអន្តរជាតិព្រមទាំងបានអភិវឌ្ឍកម្មវិធីសិក្សាជំនាញថ្មីៗបន្ថែមសម្រាប់ថ្នាក់បរិញ្ញាបត្រថ្នាក់បរិ ញ្ញាបត្រជាន់ខ្ពស់និងថ្នាក់បណ្ឌិតឱ្យមានសញ្ញាបត្រទ្វេ (Dual program) ជាមួយសាកលវិទ្យាល័យដៃគូដែលសិក្សាជាភាសា អង់គ្លេស។

ជាពិសេសនាពេលថ្មីៗនេះសាកលវិទ្យាល័ យទើបតែអភិវឌ្ឍកម្មវិធីបណ្ដុះបណ្ដាលនិងបំពាក់សម្ភារៈរូបវន្តប្រកបដោយបច្ចេកវិទ្យាទំនើបជាទម្រង់ Digital Platform ដើម្បីបម្រើដល់ការបំពេញការងាររបស់បុគ្គលិក ,ការសិក្សាស្រាវជ្រាវ,ការបង្រៀននិងការរៀនរបស់សា ស្រ្តាចារ្យ និងនិស្សិតសំដៅឆ្លើយតបការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងបរិបឧស្សា ហកម្ម៤.០ និងការចូលរួមចំ ណកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជា មួយរាជរដ្ឋាភិបាល។

លោករដ្ឋមន្ត្រីបានឱ្យដឹងទៀតថាជាមោទនភាពរបស់សាកលវិទ្យាល័យជាតិគ្រប់គ្រងក៏ដូចជាមុខមាត់របស់កម្ពុជាដោយសាកលវិទ្យាល័យត្រូវបានគណៈកម្មការសម្ព័ន្ធសា កលវិទ្យាល័យពិភព លោក (The Word’s University with Real Impact Ranking)បានសម្រេចផ្តល់ចំណាត់ថ្នាក់ជាសាកលវិទ្យាល័យមានលំដាប់ខ្ពស់ក្នុងចំណោមសាកលវិទ្យាល័យល្បីៗលើពិភព លោក ក្នុងកម្មវិធីសិក្សានារយៈពេល២ឆ្នាំជាប់ៗគ្នានេះ គឺឆ្នាំ២០២១និងឆ្នាំ២០២២ ក្នុងនោះរួមមាន៖១)កម្មវិធីបណ្តុះសហគ្រិនភាព, ២)កម្មវិធីបណ្ដុះតម្លៃសីលធម៌សង្គម ,៣) កម្មវិធីគ្រប់គ្រងពេលមានវិបត្តិ,៤) កម្មវិ ធីសិក្សាសេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថលបដិវត្តឧស្សាហកម្ម ៤.០,និង៥)កម្មវិធីផ្លាស់ប្តូរការសិក្សានិស្សិតដែលបាននិងកំពុងផ្តល់នូវគុណវិស័យនិងនវានុវត្តន៍ខ្ពស់យ៉ាងសកម្មក្នុងការអភិវឌ្ឍធនធានមនុស្ស។ដោយឡែ កសាកលវិទ្យាល័យបានធ្វើកិច្ចសហប្រតិ បត្តិការល្អជាមួយសាកលវិទ្យាល័យដៃគូជាច្រើនដើម្បីធ្វើការផ្លាស់ប្តូរនិស្សិតនិងសា ស្រ្តាចារ្យលើការសិក្សាការបង្រៀននិងការស្រាវជ្រាវស្របតាមតម្រូវការជាក់ស្តែងនៃកម្មវិធីសិក្សានីមួយៗ ៕