ដោយ៖ទេពកង្រី/កំពង់ឆ្នាំង៖កាលពីថ្ងៃទី១៥ខែតុលា២០២២លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង និងក្រុមការងារបានដង្ហែអង្គកឋិនទានរស្មីសាមគ្គីដើម្បីកសាងសមិទ្ធផលនៅវត្តទួលព្រះវិហាហៅវត្តក្នុង ស្ថិតក្នុង ភូមិកោះលត ឃុំកោះថ្កូវ ស្រុកជលគិរី។

សូមបញ្ជាក់ថាអង្គកឋិនទានរស្មីសាមគ្គីប្រមូលបច្ច័យខាងលើនេះបានជាង៩៥លានរៀលក្នុងនោះអភិបាលខេត្តកំពង់ឆ្នាំងបានចូលបច្ច័យ ៤០លានរៀលផងដែរ ៕