ដោយៈតារារិទ្ធ/ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២២ នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រងជាងប្រាំមួយពាន់នាក់។

លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំយុវជននិងកីឡាបានឱ្យដឹងថានិសិ្សតដែលទទួលសញ្ញាបត្រនាពេលនេះមានចំនួន ៦,៤១១នាក់ក្នុងនេះមាននារី៣,៥៦០នាក់ត្រូវជា៥៥.៥ភាគរយក្នុងនោះរួមមាននិស្សិតថ្នាក់បរិញ្ញាបត្រ ៥,១៥៨ នាក់ នារី ៣,១៣២ នាក់ត្រូវជា ៦០.៧ ភាគរយ, និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ១,២៤៦នាក់នារី ៤២៨ នាក់ត្រូវជា ៣៤.៣ ភាគរយនិងថ្នាក់បណ្ឌិតចំនួន ០៧ នាក់។ ក្នុងចំណោមនិស្សិតជ័យ លាភីថ្ងៃនេះនិស្សិតជ័យលាភីថ្នាក់បរិ ញ្ញាបត្រចំនួន៩៦ភាគរយ,ថ្នាក់បរិញ្ញា បត្រជាន់ខ្ពស់ ៩៩.៥ ភាគរយ,និងថ្នា ក់បណ្ឌិត១០០ភាគរយកំពុងមានការងារធ្វើរៀងៗខ្លួនដោយឡែកថ្នាក់បរិញ្ញាបត្រចំនួន៩៦ភាគរយមានចំនួន១០.៥ ភាគរយបាននិងកំពុងធ្វើអាជីវកម្មដោយខ្លួនឯង។

លោករដ្ឋមន្ត្រីបានឱ្យដឹងផងដែរថា បច្ចុប្បន្នសាកលវិទ្យាល័យកំពុងបណ្តុះបណ្តាលសនិស្សិតសរុប ១៣,៥២០ នាក់នារី ៨,៤៧៩ នាក់ត្រូវជា៦២.៧ភាគរយលើមុខជំនាញចំនួន២៣ចែកចេញជា៣កម្រិតរួមមានថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់និងថ្នាក់បណ្ឌិត។

លោករដ្ឋមន្រ្តីបានឱ្យដឹងទៀតថា ដើម្បីចូលរួមអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡា និងឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍធនធានមនុស្សសាកលវិទ្យាល័ យជាតិគ្រប់គ្រងបាននិងកំពុងពិនិត្យ វាយតម្លៃនូវសមិទ្ធផលការងារដែលសម្រេចបាននិងចំណុចកែលម្អដើម្បីកសាងផែនការយុទ្ធសាស្រ្តជំហានទី៣ (២០២៤-២០២៨)ដោយផ្តោត៖(១)ពង្រឹងនិងពង្រីកគុណភាពបណ្តុះបណ្តាលស្របតាមនិន្នាការថ្មីនៃទីផ្សារពល កម្មឧស្សាហកម្ម៤.០,(២) លើកកម្ពស់សកម្មភាពស្រាវជ្រាវនិងនវានុវត្តន៍ថ្មីៗ, (៣) ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិនិងភាពជាដៃគូក្នុងកិច្ចការបណ្តុះបណ្តាលនិង(៤) លើកកម្ពស់អភិ បាលកិច្ចល្អ។

ជាមួយគ្នានេះសាកលវិទ្យាល័យក៏បានកែសម្រួលកម្មវិធីបណ្តុះបណ្តាលឱ្យឆ្លើយតបពេញលេញតាមស្តង់ដាជាតិនិងអន្តរជាតិ ព្រមទាំងបានអភិវឌ្ឍកម្មវិធីសិក្សាជំនាញថ្មីៗបន្ថែមសម្រាប់ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតឱ្យមានសញ្ញាបត្រទ្វេ (Dual program) ជាមួយសាកលវិទ្យាល័យដៃគូ ដែលសិក្សាជាភាសា អង់គ្លេស។

ជាពិសេសនាពេលថ្មីៗនេះសាកលវិទ្យាល័យទើបតែអភិវឌ្ឍកម្មវិធីបណ្ដុះបណ្ដាលនិងបំពាក់សម្ភាររូបវន្តប្រកបដោយបច្ចេកវិទ្យាទំនើបជាទម្រង់ Digital Platform ដើម្បីបម្រើដល់ការបំពេញ ការងាររបស់បុគ្គលិក,ការសិក្សាស្រាវ ជ្រាវ,ការបង្រៀននិងការរៀនរបស់សាស្រ្តាចារ្យនិងនិស្សិតសំដៅឆ្លើយតបការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងបរិបឧស្សា ហកម្ម៤.០ និងការចូលរួមចំណក ប្រយុ ទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល។

លោករដ្ឋមន្ត្រីបានឱ្យដឹងទៀតថា ជាមោទនភាពរបស់សាកលវិទ្យាល័យជាតិគ្រប់គ្រងក៏ដូចជាមុខមាត់របស់កម្ពុជា ដោយសាកលវិទ្យាល័យត្រូវបានគណៈកម្មការសម្ព័ន្ធសាកលវិទ្យាល័យពិភពលោក (The Word’s University with Real Impact Ranking)បានសម្រេចផ្តល់ចំណាត់ថ្នាក់ជាសាកលវិទ្យាល័យមានលំដាប់ខ្ពស់ក្នុងចំណោម សាកលវិទ្យាល័យល្បីៗលើពិភពលោក ក្នុងកម្មវិធីសិក្សានារយៈពេលBIrឆ្នាំជាប់ៗគ្នានេះគឺឆ្នាំ២០២១និង ឆ្នាំ២០២២ ក្នុងនោះរួមមាន៖១)កម្មវិធីបណ្តុះសហ គ្រិនភាព, ២) កម្មវិធីបណ្ដុះតម្លៃសីល ធម៌សង្គម,៣) កម្មវិធីគ្រប់គ្រងពេលមានវិបត្តិ,៤) កម្មវិធីសិក្សាសេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថលបដិវត្តឧស្សាហកម្ម ៤.០,និង៥)កម្មវិធីផ្លាស់ប្តូរការសិក្សានិស្សិតដែលបាននិងកំពុងផ្តល់នូវគុណវិស័យនិងនវានុវត្តន៍ខ្ពស់យ៉ាងសកម្មក្នុងការអភិវឌ្ឍធនធានមនុស្ស។ដោយ ឡែកសាកលវិទ្យាល័យបានធ្វើកិច្ចស ហប្រតិបត្តិការល្អជាមួយសាកលវិទ្យា ល័យដៃគូជាច្រើនដើម្បីធ្វើការផ្លាស់ប្តូរនិស្សិតនិងសាស្រ្តាចារ្យលើការសិក្សា ការបង្រៀននិងការស្រាវជ្រាវស្របតាមតម្រូវការជាក់ស្តែងនៃកម្មវិធីសិក្សានីមួយៗ ៕srn