​ប្រែ​សម្រួលៈ​បំណង​( VnExpress)៖ មនុស្ស​ប្រាំមួយ​នាក់​ទៀត​រួម​មាន​កូនក្មេង​បួន​នាក់​ត្រូវ​បាន​បញ្ជាក់​ថា​ស្លាប់​ដោយ​ទឹកជំនន់​ចាប់ពី​យប់​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​នៅ​វៀតណាម​កណ្តាល ដោយ​នាំ​អោយ​​ចំនួន​មនុស្ស​ស្លាប់​ដោយ​ជំនន់​ទឹកភ្លៀង​នៅក្នុង​តំបន់​នេះ​កើន​ដល់​ដប់​នាក់​។​

​ក្នុងចំណោម​អ្នកស្លាប់​រួម​មាន​សិស្ស​ពីរ​នាក់​ដែល​រស់នៅ​ក្បែរ​សង្កាត់ជន់​លិច​ជំរៅ​ពី​រ​ម៉ែត្រលៀន​ជាវ​(Lien Chieu)​​ក្នុង​ក្រុង​ដា​ណាំ​ង​។​កូនក្មេង​តូច​ពីរ​នាក់​ទៀត​ត្រូវ​ទឹក​ហូរ​នាំយក​ទៅ​នៅ​ក្នុង​ខេត្ត​​ក្វាង​ណា​ម​(Quang Nam)​និង​បុរស​ពីរ​នាក់​ទៀត​ស្លាប់​ក្នុង​ខេត្ត ធួ ធៀន វ៉េ(Thua Thien-Hue)​។​

​ក្រុង​ដា​ណាំ​ង​កាលពី​ថ្ងៃ​សៅរ៍​បាន​ប្រកាស​ថា​មនុស្ស​បួន​នាក់​បាន​ស្លាប់​ក្នុង​ទឹកជំនន់​ដ៏​អាក្រក់​។​

​ព្យុះ សុន​កា​(Son Ca)​បាន​នាំ​ទឹកភ្លៀង​កំពស់​៧០០​មី​លី​ម៉ែត្រ​មក​ចាក់​ស្រោច​ក្រុង​ដា​ណាំ​ង​កាលពី​យប់​ថ្ងៃ​សុក្រ​រហូតដល់​ព្រឹក​ថ្ងៃ​សៅរ៍​ដោយ​បង្ក​ការលិចលង់​មួយ​ទីក្រុង​។​

​ទឹកជំនន់​និង​ការបា​ក់ដី​បាន​បង្ក​ការខូចខាត​ផ្លូវ​ឆ្លងកាត់​វៀតណាម រួម​មាន​ផ្លូវ​ដែល​ភ្ជាប់​ក្រុង​ដា​ណាំង​និង​ខេត្ត​ធួ ធៀន​វ៉េ ។​ថ្នូរ​រាប់ពាន់​នៅ​ទី​បញ្ចុះសព​ធំ​បំផុត​របស់​ទីក្រុង ត្រូវ​កប់​ក្រោយ​បំណាក់​ដី​ឬ​​ត្រូវ​ទឹក​ហូរ​នាំយកទៅ​។​

​ខេត្ត​ធួ ធៀន វ៉េ បាន​ទទួល​ទឹកភ្លៀង​កំពស់​៥០០​ទៅ​៨០០​មី​លី​ម៉ែត្រតាមតំបន់ ដោយ​បង្ក​ការលិចលង់​ផ្ទះ​ជាង​១៩.៩០០​ខ្នង​។​

ព្យុះនេសាត(Nesat )កំពុងបង្កើនកំលាំងនៅសមុទ្រខាងកើតហើយនឹងវាយប្រហារវៀតណាមកណ្តាលនៅប៉ុន្មានថ្ងៃខាងមុខ

​បន្ទាប់​ពី​ព្យុះ​ណូរុ​និង សុន​កា​ឆ្លង​ផុត ឥឡូវ​ព្យុះ​មួយ​ទៀត​កំពុង​បង្ហាញ​ខ្លួន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ក្នុង​ដំណើរ​១១៧​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​កាលពី​រសៀល​ថ្ងៃ​អាទិត្យ​និង​រំពឹងថា​នឹង​ចូលមក​ដល់​វៀតណាម​​កណ្តាល​។​ព្យុះ​នេះ​នឹង​បង្កើន​កំលាំង​នៅ​ថ្ងៃ​អង្គារ​ជាមួយនឹង​ល្បឿង​ខ្យល់​១៤៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​វា​នឹង​ជា​ព្យុះ​ទី​ប្រាំមួយ​ដែល​វាយប្រហារ​ដែនទឹក​វៀតណាម​នៅ​ឆ្នាំនេះ​៕

​ទឹកជំនន់​បង្កឡើង​ដោយ​ព្យុះ​សុន​កា​កាលពី​ថ្ងៃ​សុក្រ​បង្ក​ការលិចលង់​ខេត្ត​ធួ ធៀន វ៉េ ភាគ​កណ្តាល​វៀតណាម​រួម​ទាំង​ទីតាំង​បេតិកភណ្ឌ​ពិភពលោក​