ដោយៈតារារិទ្ធ/ភ្នំពេញ៖សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងថាសម្តេចនឹងអញ្ជើញទៅចុះឈ្មោះបោះឆ្នោតនៅមជ្ឈមណ្ឌលគរុកោសល្យនិង វិក្រឹតការខេត្តកណ្តាលនៅថ្ងៃទី ២០ ខែតុលា ។ការចុះឈ្មោះថ្មីនេះ ដោយសារសម្តេចបានផ្លាស់ប្តូរថ្ងៃខែឆ្នាំកំណើតថ្មី ។ដូចនេះត្រូវទៅចុះឈ្មោះជាថ្មី ព្រោះសម្តេចក៏ជាពលរដ្ឋម្នាក់ ។

ទន្ទឹមនេះសម្តេចតេជោក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលដល់អាយុអាចបោះឆ្នោតបានឱ្យទៅចុះឈ្មោះបោះឆ្នោត។សម្តេចបញ្ជាក់ថាបើមិនទៅចុះបោះឆ្នោតនឹងបាត់សិទ្ធបោះឆ្នោតដូចនេះប្រជាពលរដ្ឋត្រូវតែទៅចុះឈ្មោះតាមការអំពាវនាវរបស់ គ.ជ.ប ។

សម្តេចបានថ្លែងបែបនេះនៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រងនាព្រឹកថ្ងៃទី ១៧ ខែតុលានេះ៕